កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ
និយមន័យៈ កុំទុកចិត្តមនុស្ស ទោះក្នុងប្រភេទណាក៏ដោយ ។
អត្ថាធិប្បាយ
ព្រះរាជសម្ភារ ទ្រង់មានបន្ទូលថា ឲ្យប្រយ័ត្នមនុស្សបីពួកនេះគឺ ៖
កុំទុកចិត្តបរទេស
បរទេស គឺជាជាតិសាសន៍ទីទៃពីម្ចាស់ស្រុក ។ គេតែងមានទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា វប្បធម៌ផ្សេងពីម្ចាស់ស្រុក ។ ទោះបីពួកនេះកើតក្នុងប្រទេសម្ចាស់ស្រុក ឬចូលជាតិសាសន៍ក៏ដោយ ។ មនុស្សដែលមានប្រពៃណី វប្បធម៌ខុសគ្នាបែបនេះ តែងមានចិត្តគំនិតប្លែកគ្នាពីម្ចាស់ស្រុកដែរ ។ ដូច្នេះ គេមិនត្រូវទុកចិត្តឲ្យអស់ពីពោះឡើយ ។
កុំទុកចិត្តអភិនេស្ក្រម៍
អភិនេស្ក្រម៍ គឺពួកជនដែលតាំង ខ្លួនថាជាអ្នកប្រព្រឹត្តនូវព្រហ្មចរិយាធម៌ ប្រកាន់ខ្ជាប់នូវសីលទាន ភាវនា ។ ពួកជននេះ រាប់ទាំងអ្នកបួសដែលតាំងខ្លួនថាជាអ្នកស្ងប់ ប្រកបដោយគុណធម៌ខ្ពស់ និងវិសេសវិសាលក្រៃលែងលើសគេ ។ គ្រប់ឥរិយាបថ ពួកខ្លះធ្វើឫករម្យទម ស្រគត់ស្រគំ សង្រួមឥន្ទ្រីយ៍គួរឲ្យគោរព ។ ប៉ុន្តែមានជនខ្លះ គ្រាន់តែយកខ្លួនមកជ្រកក្នុងស្បែកលា ។ ឯធាតុពិត នៅខាងក្នុងគឺជាសត្វខ្លាកំណាចដែលប្រកបដោយគ្រោះថ្នាក់យ៉ាង ក្រៃលែង ។
គេមិនត្រូវសម្គាល់មនុស្សល្អ ឬអាក្រក់ដោយគ្រាន់តែឃើញសម្បកក្រៅប៉ុណ្ណោះទេ ។ សមដូចពុទ្ធភាសិតពោលថា «អតិ សន្តេបិ នាស្មសេ» មិនត្រូវទុកចិត្តមនុស្សដែលធ្វើឫករម្យទមឡើយ ។
កុំទុកចិត្តអភិប្រាយ
អភិប្រាយ គឺជនដែលមានវោហារសព្ទម៉េតប្រាយ និងមានសម្ដីថ្វីមាត់ពូកែប្រាជ្ញប្រោក និយាយមិនចេះហត់ ទោះទៅទីណាក៏ឮសូរតែមាត់ ។ ព្រោះគេជាមនុស្សមានទេពកោសល្យក្នុងការនិយាយ ចេះធ្វើឲ្យគេជឿតាមទស្សនៈខ្លួន ។ ជនប្រភេទនេះ ក៏មិនគួរឲ្យទុកចិត្តទាំងអស់បានទេ ។
----------------
សុភាសិត ផ្សេងទៀត
ក្របីនឹងចេក ក្អែកនឹងពងមាន់ (សុភាសិតខ្មែរ អធិប្បាយ)
ក្របីនឹងចេក ក្អែកនឹងពងមាន់
និយមន័យៈ របស់ជាទីចូលចិត្តនៃភាគីមួយ ។
អត្ថានុរូប
ធម្មតា ក្របី កាលណាឃើញស្លឹកចេក វាបោលតម្រង់ទៅរកស៊ីភ្លាម ព្រោះស្លឹកចេកជាចំណីយ៉ាងឆ្ងាញ់សម្រាប់វា ។ ឯពងមាន់ក៏ជាទីចូលចិត្តនៃសត្វក្អែកដែរ ។
អត្ថប្បដិរូប
សុភាសិតទាំងពីរឃ្លាខាងលើនេះ មានន័យតែមួយដូចគ្នា ។ លោកចង់និយាយដៅទៅលើរបស់ដែលជាកម្មវត្ថុ និងជាទីពេញចិត្តនៃភាគីមួយ ។ ដូចជា មនុស្សកាលណាបានឃើញមាសប្រាក់ កែវកង ពិទូរ្យសូរ្យកាន្ត តែងលោភលន់ចង់បានតាមតណ្ហារបស់ខ្លួន ។
គេអាចចែកសុភាសិតនេះបានម្យ៉ាងទៀតថា មនុស្សដែលស្រលាញ់គ្នា ត្រូវចិត្តគ្នា កាលណាបានឃើញគ្នា គេតែងរត់រកគ្នាជានិច្ច ។

Labels:
សុភាសិត
កុំផ្ញើស្រានឹងអ្នកប្រមឹក (សុភាសិតខ្មែរ អធិប្បាយ)
កុំផ្ញើស្រានឹងអ្នកប្រមឹក
និយមន័យៈ កុំយករបស់អ្វីទៅផ្ញើនឹងអ្នកកំពុងត្រូវការ ។
អត្ថាធិប្បាយ
មុននឹងផ្ញើរបស់អ្វីមួយទៅនឹងអ្នកណាម្នាក់ គេត្រូវដឹងពីចំណុចខ្សោយអ្នកនោះសិន ។ ព្រោះថា មនុស្សដែលមានចំណុចខ្សោយតែងត្រូវការចំណុចខ្លាំង ។ គឺមនុស្សដែលកំពុងត្រូវការអ្វី ហើយអ្វីនោះបានមកដល់ដៃ ។ គេប្រាកដជាបេះបោចរបស់នោះមិនខាន បើមិនច្រើនក៏តិចតួចដែរ ។ ឧទាហរណ៍ ៖
* យកដែក ផ្ញើនឹងជាងដែក ដែលកំពុងត្រូវការដែក
* យកឈើ ផ្ញើនឹងជាងឈើ ដែលកំពុងត្រូវការឈើ
* យកលុយ ផ្ញើនឹងអ្នកក្រីក្រ
* យកអង្ករ ផ្ញើនឹងអ្នកកំពុងដាច់ពោះ
ដូចនេះ ការយកស្រាទៅផ្ញើនឹងអ្នកប្រមឹកក៏មានន័យដូចគ្នា ។ ទោះបីគេដឹងថា មនុស្សនោះស្លូតត្រង់ និងស្មោះត្រង់យ៉ាងណាក៏ដោយ ។ ពាក្យចាស់លោកពោលថា មនុស្សទៀងមិនឈ្នះទ័ល តែទ័លហើយ មុខជាហ៊ានប្រថុយបេះបោចខ្លះមិនខាន ។

កុំប្រដៅក្រពើឲ្យហែលទឹក (សុភាសិតខ្មែរ អធិប្បាយ)
កុំប្រដៅក្រពើឲ្យហែលទឹក
និយមន័យៈ មុនប្រដៅគេ ត្រូវដឹងពីសមត្ថភាពគេសិន ។
អត្ថានុរូប
សត្វក្រពើ មានការស្ទាត់ជំនាញបំផុតក្នុងការហែលទឹកតាំងពីកំណើតវាមក ព្រោះវាធ្លាប់រស់នៅតែក្នុងទឹកមួយជីវិត ។ ដូច្នេះមិនបាច់បង្វឹកវាឲ្យចេះហែលទឹកទេ ។
អត្ថប្បដិរូប
បើអ្នកចង់និយាយពីអ្វីដែលមានន័យប្រហាក់ប្រហែលនឹងការប្រៀនប្រដៅ គេតោងដឹងពីជំនាញរបស់គេសិន ។ ឧទាហរណ៍ៈ
* មិនត្រូវនិយាយពីបច្ចេកទេសធ្វើតុ ទូ តាំង ប្រាប់ដល់ជាងអាជីពតុ ទូ តាំងទេ ។
* មិនត្រូវនិយាយពីច្បាប់ប្រាប់បណ្ឌិតច្បាប់ទេ ។
* មិនត្រូវនិយាយពីគរុកោសល្យប្រាប់លោកសាស្ត្រាចារ្យទេ ។
សរុបមក គេមិនត្រូវនិយាយពីកិច្ចការអ្វីមួយប្រាប់ទៅអ្នកដែលមានអាជីពក្នុងកិច្ចការនោះទេ វៀរលែងតែគេសួរ ។

ក្រក៏ក្រចុះឲ្យតែមាន (សុភាសិតខ្មែរ អធិប្បាយ)
ក្រក៏ក្រចុះឲ្យតែមាន
និយមន័យៈ ក្រទ្រព្យសម្ប័ទចុះឲ្យតែមានចំណេះវិជ្ជា ។
អត្ថាធិប្បាយ
មនុស្សគ្រប់គ្នាកើតឡើងសុទ្ធតែចង់មាន ចង់បានទ្រព្យសម្ប័ទ និងបុណ្យស័ក្តិ ។ តែការចង់បាននេះ វាពុំប្រាកដថាបានសមតាមបំណងទេ ។
ពេលនេះ លោកចង់ពោលថា បើបានជាកើតមកហើយក្រីក្រក៏ក្រទៅចុះឲ្យតែមានចំណេះវិជ្ជា ។ លោកបានឲ្យតម្លៃទៅចំណេះវិជ្ជាថា ជាទ្រព្យសម្ប័ទប្រសើរឧត្ដុង្គឧត្ដមបំផុត ព្រោះគ្មានអ្នកណាមកឆក់ដណ្ដើម ឬលួចប្លន់បានទេ សូម្បីតែភ្លើងក៏មិនអាចឆេះបានផង ។ ឯទ្រព្យសម្ប័ទប្រើប្រាស់នានា ចោរអាចឆក់ប្លន់ ឬភ្លើងឆេះអន្ដរធានក្នុងរយៈពេលខ្លីបំផុត ។
ដូច្នេះ លោកឲ្យស្វែងរកចំណេះវិជ្ជាមកទុកក្នុងខ្លួន ។ កាលបើមានចំណេះវិជ្ជាហើយ ទ្រព្យសម្ប័ទ បុណ្យស័ក្តិ កើតតាមក្រោយយ៉ាងងាយបំផុត ។

ក្បាលអ្នកណាសក់អ្នកហ្នឹង (សុភាសិតខ្មែរ អធិប្បាយ)
ក្បាលអ្នកណាសក់អ្នកហ្នឹង
និយមន័យៈ អ្នកណាធ្វើ អ្នកនោះទទួល ។
អត្ថាធិប្បាយ
អត្ថានុរូប
ធម្មតាក្បាល និងសក់ ជារបស់នៅជាប់ជាមួយគ្នា ។ សក់ដុះនៅលើក្បាលអ្នកណា វាជាសម្បត្តិរបស់អ្នកនោះឯង ។ គឺគ្មានអ្នកណាផ្សេងយកក្បាលមកទទួល ឬរំលែកបានទេ ឬមានអ្នកណាផ្សេងមកតវ៉ាថា សក់លើក្បាលអ្នកឯងជារបស់ខ្ញុំដែរ ។
អត្ថប្បដិរូប
ពាក្យនេះលោកនិយាយប្រៀបធៀបទៅលើទង្វើអ្វីមួយ ដែលអ្នកណាម្នាក់បានប្រព្រឹត្ត បានធ្វើ បានសាង ។ រីឯលទ្ធផលដែលត្រូវផ្ដល់ឲ្យមកវិញគឺអ្នកធ្វើនោះឯងជាអ្នកទទួល ដោយមិនអាចអំពាវនាវហៅរក ឬជួលអ្នកណាផ្សេងឲ្យមកជួយទទួលរងទុក្ខទោស ឬជួយរំលែកបានទេ ។
ករណីនេះ សមដូចពាក្យចាស់លោកពោលថា «ភ្លើង អ្នកណាជាន់ អ្នកនោះឯងជាអ្នកក្ដៅ» ។

កង់ត្រាចកង់ធ្នង់ (សុភាសិតខ្មែរ អធិប្បាយ)
កង់ត្រាចកង់ធ្នង់
និយមន័យៈ វាសនាកម្មមនុស្សម្នាក់ៗមិនមានភាពប្រាកដនិយមទេ ។
អត្ថាធិប្បាយ
អត្ថានុរូប
រទេះគោ ឬក្របី មានកាំ និងខ្នងកង់ធ្វើពីឈើខ្លឹម ស្វិតជាប់ល្អ ។
ខ្នងកង់ ផ្គុំឡើងពីឈើច្រើនកំណាត់ ។ កំណាត់នីមួយៗមិនប្រាកដជាប្រភេទឈើតែមួយមុខទេ ។ គេជ្រើសយកឈើដែលស្វិតមាំ ។ ជួនគេយកឈើត្រាចខ្លះ ឈើធ្នង់ខ្លះ មកផ្គុំចម្រុះគ្នា ។
ពេលគេបររទេះទៅ គេឃើញកំណាត់ឈើត្រាចនៅលើ ឈើធ្នង់នៅក្រោម ។ បន្ទាប់មក ឈើធ្នង់ឡើងលើ ឈើត្រាចមកនៅក្រោមម្ដងវិញ ។ កង់ត្រាច កង់ធ្នង់ ចេះតែផ្លាស់ប្ដូរគ្នាជារហូតទៅ ។
អត្ថប្បដិរូប
មនុស្សម្នាក់ៗរមែងមានវាសនាកម្មខុសៗគ្នា ។ ជួនកាល គេឃើញបុរស «ក» មានបុណ្យស័ក្តិខ្ពស់ ឬមានទ្រព្យសម្បត្តិស្ដុកស្ដុម្ភ ។ ឯបុរស «ខ» មានជីវភាពជាជនសាមញ្ញ ឬ ក្រីក្រតោកយ៉ាក ។ បន្ទាប់មក គេឃើញលោក «ក» ប្រព្រឹត្តខុសធ្លាក់បុណ្យស័ក្តិ ឬចាញ់ល្បែងធ្លាក់ខ្លួនក្រីក្រលំបាកលំបិនពេកក្រៃ ។ ឯបុរស «ខ» ស្រាប់តែរកស៊ីកាក់កប មានលុយចាយសម្បូរសប្បាយ មានឡានវីឡា ឡើងជាអ្នកមានស្ដុកស្ដម្ភ មានគេគោរពកោតក្រែងរអែងបុណ្យស័ក្តិទៀតផង ។

ក្ដាមស្រែណាកាត់ស្រែនោះ (សុភាសិតខ្មែរ អធិប្បាយ)
ក្ដាមស្រែណាកាត់ស្រែនោះ
និយមន័យៈ ជនល្មួចនៅត្រង់ណាលួចនៅត្រង់នោះ ។
អត្ថាធិប្បាយ
អត្ថានុរូប
ក្ដាម ជាសត្វចង្រៃ បើវានៅត្រង់ណា វាកាត់បំផ្លាញត្រង់នោះ ។ ហេតុនេះហើយ បានជាគេឃើញស្រែណាដែលសម្បូរក្ដាមច្រើន ស្រែនោះពុំសូវបានភោគផលល្អទេ ។ ព្រោះក្ដាមកាត់ស៊ីពន្លកស្រូវខ្ចីៗខ្ទេចខ្ទីរអស់ហើយ ។
គេមិនដែលឃើញក្ដាមដើរកាត់ស្រូវនៅស្រែណាឆ្ងាយៗពីកន្លែងវារស់នៅទេ ។
អត្ថប្បដិរូប
ក្ដាម លោកប្រៀបទៅនឹងមនុស្សល្មួច ។ ធម្មតា មនុស្សល្មួច បើនៅក្នុងស្រុកភូមិណា វាតែងលួចក្នុងស្រុកភូមិនោះ ។ ម្យ៉ាងទៀត មនុស្សល្មួចនេះ បើនៅក្នុងអង្គភាពវិញ គេឲ្យកាន់អង្ករ លួចអង្ករ បើឲ្យកាន់សាំង លួចសាំង ។ល។
សព្វថ្ងៃនេះ ដោយវិទ្យាសាស្ត្រជឿនលឿន ជនល្មួចនេះក៏ជឿនលឿនដែរ គឺវាមិននៅតែមួយកន្លែងទេ ។ វាធ្វើការបន្លាស់ទីកន្លែងមួយទៅទីកន្លែងមួយទៀត រហូតដល់ផ្លាស់ពីខេត្តមួយទៅខេត្តមួយទៀតផង ។ ព្រោះការលួចនេះគឺជាអាជីពសម្រាប់ពួកវាទៅហើយ ៕

កក់ក្ដៅដូចអាំងផេះ (សុភាសិតខ្មែរ អធិប្បាយ)
កក់ក្ដៅដូចអាំងផេះ
និយមន័យៈ ការទុកចិត្តដែលឥតខ្លឹមសារ ។
អត្ថាធិប្បាយ
មនុស្សដែលរងាតែងរកអាវក្រាស់ៗមកពាក់ដើម្បី ឲ្យកក់ក្ដៅ ។ បើគ្មានអាវពាក់ការពារទេ គេតែងបង្កាត់ភ្លើងអាំងឲ្យកក់ក្ដៅ ។
មនុស្សរងាពេលនេះ លោកនិយាយប្រៀបប្រដូចនឹងមនុស្សគ្មានទីពឹង ។ ដូច្នេះមនុស្សនេះត្រូវស្វែងរកទីពឹង គ្រាន់ជាបង្អែកពឹងពាក់ពំនាក់អាស្រ័យ ។ ការដែលស្វែងរកទីពឹងនេះ ជួនកាលក៏ពឹងទៅលើអ្វីដែលគ្មានផលប្រយោជន៍គ្មានខ្លឹមសារបន្តិច សោះ ។
ឧទាហរណ៍ៈ នាយ «ក» បានទៅពឹងពាក់លោក «ខ» ឲ្យជួយរកការងារធ្វើ ឬរកមុខរបរអ្វីមួយដើម្បីចិញ្ចឹមជីវិត ។ តាំងពីថ្ងៃនោះមក នាយ «ក» ចេះតែសង្ឃឹម និងកក់ក្ដៅចិត្តជាប់ជានិច្ចថា គេមុខជាជួយរកមុខរបរស ឬការងារអ្វីមួយឲ្យខ្លួនមិនខាន ។ តែតាមពិតលោក «ខ» គ្រាន់តែបានទទួលអ៊ឺ‑អើ តែបបូរមាត់ប៉ុណ្ណោះ គឺឥតបានជួយរកអ្វីបន្តិចឡើយ ។
ម្យ៉ាងទៀត ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភូមិមួយដែលមានចោរលួច ចោរប្លន់ជាញឹកញាប់ ។ ប៉ុន្តែសមត្ថកិច្ចបង្ក្រាបហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ ។ ដូច្នេះ ប្រជាពលរដ្ឋហាក់ដូចជាគ្មានជំនឿទៅលើសមត្ថកិច្ចសោះ គឺគេកក់ក្ដៅដូចអាំងផេះដែរ ៕

ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត (សុភាសិតខ្មែរ អធិប្បាយ)

និយមន័យៈ គ្មានភ្លើងអ្វីក្ដៅស្មើនឹងភ្លើងទោសៈ ។
អត្ថាធិប្បាយ
កម្ដៅព្រះអាទិត្យ ឬកម្ដៅថ្ងៃ អ្នកប្រាជ្ញខាងវិទ្យាសាស្ត្របានពោលថា វាមានកម្ដៅរាប់ពាន់ម៉ឺនអង្សាសេ ។
ប៉ុន្តែទោះបីវាមានឋាមពលខ្លាំងក្លាយ៉ាងណាក៏ ដោយ ក៏នៅតែចាញ់កម្ដៅចិត្តទោសៈមនុស្សលោកដែរ ។ ព្រោះកម្ដៅថ្ងៃមិនអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះសម្លាប់មនុស្សលោកបានទេ ។ ផ្ទុយទៅវិញ កម្ដៅភ្លើងចិត្តទោសៈមនុស្សលោកមានឋាមពលអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះមនុស្សលោកខ្លួនឯងបាន ។ ព្រោះថាកាលណាមនុស្សលោកក្ដៅចិត្តហើយ គេធ្វើអាវុធប្រល័យលោក បំផ្លាញភពផែនដី និងជីវិតមនុស្ស សត្វ រុក្ខជាតិ ឲ្យអន្ដរធានតែក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ៕

កំភ្លាញស្លាប់ពីព្រោះមាត់
កំភ្លាញស្លាប់ពីព្រោះមាត់
និយមន័យៈ ការនិយាយពុំស្គាល់កាលគួរ ឬពុំគួរ ។
អត្ថាធិប្បាយ
អត្ថានុរូប
ត្រីកំភ្លាញ ទោះនៅទីណាក៏មិនស្ងាត់កំបាំងដែរ ។ ជាទម្លាប់ពីកំណើតរបស់វាៗតែងធ្វើមាត់ចឹបៗ នាំឲ្យមានរលកដល់ផ្ទៃទឹកខាងលើ ។ ឯមនុស្សឃើញហើយក៏យកសន្ទូចមកស្ទូច ឬយកឈ្នាងមកជញ្ជាត់ ។ ត្រីកំភ្លាញក៏ងាប់អសារបង់ ។
អត្ថប្បដិរូប
មានមនុស្សមាត់ដាចខ្លះ និយាយអ្វីៗពុំសូវបានគិតដល់បរិយាកាសនៅជុំវិញខ្លួនទេ ។ គេនិយាយតាមការនឹកឃើញ ដោយពុំបានគិតថា រឿងនេះគួរនិយាយ ឬមិនគួរទេ ។ ជួនកាល គេនិយាយទៅប៉ះពាល់ដល់កិត្តិយសអ្នកមានអំណាចណាម្នាក់ ។
មិនស្ងាត់កំបាំង ស្រាប់តែគេមកចាប់យកទៅធ្វើទោសទណ្ឌ ជួនកាលរហូតដល់ស្លាប់ក៏សឹងមាន ៕

ក្រពើលង់ទឹក តុលាការចាញ់ក្ដី
ក្រពើលង់ទឹក តុលាការចាញ់ក្ដី
និយមន័យៈ បញ្ហាយ៉ាងធ្ងន់ដែលមិនអាចជួយសម្រាលបាន ។
អត្ថាធិប្បាយ
លោកលើកយកសត្វក្រពើមកនិយាយនៅ ពេលនេះ គឺគ្រាន់តែជាការប្រៀបធៀប៉ុណ្ណោះ ។ ធម្មតាសត្វក្រពើមានការស្ទាត់ជំនាញជាទីបំផុតក្នុងការហែលទឹក ។ មួយជីវិតវា ក្រពើមិនដែលលង់ទឹកទេ ។ ប៉ុន្តែបើបែរជាវាលង់ទឹកវិញ គឺវាមានជំងឺជាទម្ងន់ ឬមានរបួសជាខ្លាំងមិនអាចឲ្យវាហែលទឹកបាន ទើបធ្វើឲ្យវាលង់ទឹកងាប់ទៅ ។
ពាក្យថា តុលាការ ក្នុងពេលនេះ លោកសំដៅយកមន្ត្រីកាត់សេចក្ដីក្នុងតុលាការ ។ តុលាការមានភារកិច្ចកាត់សេចក្ដីទៅតាមនីតិក្រម គឺក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ ។ អ្នកផងដែលមានរឿងក្ដីក្ដាំនឹងគ្នា តែងរត់ទៅរកតុលាការឲ្យជួយរកយុត្តិធម៌ឲ្យខ្លួន ព្រោះតុលាការជាខ្លាំងច្បាប់ ។ រឿងចាញ់ ឬឈ្នះសម្រេចលើតុលាការទាំងអស់ ។ បើតុលាការសម្រេចយ៉ាងណា គឺយ៉ាងនោះហើយ ។
រឿងកាត់ក្ដីជាអាជីពរបស់តុលាការ ។ ហេតុនេះ ហើយបានជាគេកម្រឮថាមានមន្ត្រីតុលាការណាម្នាក់មានរឿងក្ដីក្ដាំ ណាស់ ។ ប៉ុន្តែបើបែរជាមានវិញ ហើយចាញ់ក្ដីទៀតនោះ រឿងនេះមិនធម្មតាទេ ។ គេជឿថាករណីនេះ តុលាការប្រាកដជាបានប្រព្រឹត្តនូវកំហុសយ៉ាងធ្ងន់ធ្ងរដែលមិនអាច ជួយសម្រួលសម្រាលបានឡើយ ៕

កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ
កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ
និយមន័យៈ វិប្បដិសារីនៅពេលកាត់កាល់កូនចៅ ។
អត្ថាធិប្បាយ
អត្ថានុរូប
ធម្មតាទឹក គេមិនអាចកាត់ដាច់ទេព្រោះវាជាវត្ថុរាវ ។ ឯសាច់មនុស្សជាសាច់រស់ បើមានរបួស ឬកាត់ត្រង់ណាមួយដុំឲ្យដាច់ ទោះបីជាតូចប៉ុណ្ណាក៏ដោយ ក៏ប្រាកដជាឈឺមិនខាន ។
អត្ថប្បដិរូប
ពាក្យថា កាត់ទឹកមិនដាច់ លោកលើកយកមកគ្រាន់តែជាការឧបមា និងប្រៀបធៀបប៉ុណ្ណោះ ។ តាមការពិត លោកនិយាយទៅដល់ឪពុកម្ដាយខ្លះដែលខឹងក្រេវក្រោធជាខ្លាំងនឹងកូន ចៅដែលប្រព្រឹត្តអនាចារ អសីលធម៌ និងប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ ។ ជាពិសេសគឺកូនមិនលុះដោយដំបូន្មានឪពុកម្ដាយ ឬ អាណាព្យាបាល ។ ទីបំផុតដោយទ្រាំមិនបាន គាត់ក៏សម្រេចិត្តកាត់កាល់វាចោលទៅ ។ ប៉ុន្តែលុះដល់ថ្ងៃក្រោយ ពេលរំសាយកំហឹង គាត់ក៏មានវិប្បដិសារី នឹកអាណិតអាសូរកូនចៅតាមក្រោយ ។
ដោយព្រហ្មវិហារធម៌ ដែលគាត់ធ្លាប់មាន និងមិនអាចកាត់ផ្ដាច់បាននោះ ចេះតែធ្វើឲ្យអារម្មណ៍គាត់នឹកមមៃពីសុខទុក្ខរបស់កូនចៅដែលឃ្លាត មិនដឹងទៅទីណា ។
ទោះគាត់ខំប្រឹងបំភ្លេច ឬខំប្រឹងយកជ័យជំនះលើចិត្តរបស់គាត់យ៉ាងណាក៏គាត់មិនអាចកាត់ ផ្ដាច់មនោសញ្ចេតនាបានដែរ ។ បើទុកណាជាគាត់មិនសម្ដែងអាការៈឲ្យគេដឹងក៏ដោយ ៕

ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត
ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត
និយមន័យៈ ប្រពៃណីទំនៀមទម្លាប់ខ្មែរក្នុងការស្ដីដណ្ដឹង ។
អត្ថាធិប្បាយ
ក្រមុំដណ្ដឹងម្ដាយ
តាំងពីបុរាណកាលមក ប្រពៃណីទំនៀមទម្លាប់ខ្មែរតម្រូវឲ្យមានការចូលស្ដីដណ្ដឹងស្ត្រី ក្រមុំដល់មេបាចាស់ទុំគឺ ម៉ែ‑ឪ ដែលភាសាបច្ចេកទេសថាចូល «ចែចូវ» ។ ស្ត្រីក្រមុំ ក្នុងសង្គមខ្មែរពុំមានសិទ្ធិសម្រេចក្នុងការរើសគូស្រករដោយ ខ្លួនឯងឡើយ ។ ព្រោះគេយល់ថា នាងជាស្ត្រីវ័យក្មេងពុំទាន់បានយល់ការណ៍រាក់ជ្រៅនៅក្នុងជីវភាព គ្រួសារនៅឡើយ ។ ម្យ៉ាងទៀត កូនក្រមុំគេទុកជាកិត្តិយសល្អ ប្រសើរដូចផ្ការីក ចេកទុំ ។ ដូច្នេះ ឪពុកម្ដាយជាអ្នកមានសិទ្ធិសម្រេចគ្រប់បែបយ៉ាងក្នុងការជ្រើសរើសគូស្រករឲ្យកូន ។
ចែចូវ ៖ ចែឲ្យដល់ម៉ូល ចូវឲ្យដល់អូល (ចូលឲ្យដល់ម៉ែ ចូលឲ្យដល់ឪ)
ចែចូវ ៖ បរិវាស័ព្ទ ចូវ គន្លាស់បានជា ចូវដើម្បីបែកផ្លែ (ចែដើម្បីបើកផ្លូវ, បើកផ្លូវស្ទង់ស្ថានការណ៍)
មេម៉ាយដណ្ដឹងចិត្ត
ស្ត្រីមេម៉ាយ គឺស្ត្រីដែលធ្លាប់មានប្ដីរួចម្ដងហើយៗបាត់បង់ប្ដីដោយប្រការណា នីមួយ ។ ដូច្នេះ គេយល់ថាស្ត្រីមេម៉ាយនេះចាស់ចិត្តចាស់គំនិតអាចដឹងអាចយល់ពី កិច្ចការណ៍រាក់ជ្រៅ និងមានបទពិសោធន៍ក្នុងជីវភាពគ្រួសាររួចហើយ ។ ឪពុកម្ដាយ ឬអាណាព្យាបាលហាក់ដូចជាបើកសិទ្ធិសម្រេចឲ្យដល់កូនដែលមេម៉ាយក្នុង ការជ្រើសរើសគូស្រករថ្មីដោយខ្លួនឯង ។ ដូច្នេះ បុរសណាដែលពេញចិត្តចង់ភ្ជាប់និស្ស័យនឹងនាង គេមិនបាច់ចូលទៅដល់ឪពុកម្ដាយ ឬអាណាព្យាបាលដូចកាលនាងនៅក្រមុំនោះឡើយ ។ គឺគេចូលសួរផ្ទាល់ខ្លួននឹងនាងដោយត្រង់ៗតែម្ដង ។ ប្រសិនបើនាងយល់ព្រមហើយ ទើបគេចូលស្ដីដណ្ដឹងដល់ម៉ែឪជាក្រោយ ។ នៅពេលនេះ ឪពុកម្ដាយអស់មានសិទ្ធិសម្រេចជាយ៉ាងណាហើយ គឺគ្រាន់តែមានសិទ្ធិជួយជាយោបល់ និងជួយសម្រួលឲ្យសមរម្យប៉ុណ្ណោះ ។
ប៉ុន្តែចំពោះកូនស្រីដែលមេម៉ាយក្មេងវ័យពេក ឪពុកម្ដាយក៏បានយកមកចិញ្ចឹមថែរក្សាដូចកាលនៅក្រមុំនោះ ឪពុកម្ដាយក៏នៅតែមានសិទ្ធិសម្រេចដូចកាលនាងនៅក្រមុំដែរ ៕
----------------
សុភាសិតផ្សេងទៀត

ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ

និយមន័យៈ អ្វីដែលខុសប្រក្រតី បុគ្គលិកលក្ខណៈក៏ខុសប្រក្រតីដែរ ។
អត្ថាធិប្បាយ
មនុស្សក្ដី សត្វតិរច្ឆានក្ដី ដែលមានលក្ខណៈកាយវិការដូចខាងលើ លោកប្រាប់ថាគួរឲ្យប្រុងប្រយ័ត្ន ។
ក្របីស្នែងកែក
មានសត្វជាច្រើនដែលមានលក្ខណៈមិនប្រក្រតី តែពេលនេះលោកលើកយកសត្វក្របីស្នែងកែកមក ធ្វើជាតួយ៉ាង ។ លោកថាសត្វក្របីស្នែងកែកតែងកាច និងមានភាពអំនួតជាងក្របីធម្មតា ។ ឫកពាវាក្រអឺតក្រទម មិនខ្លាចគេទេ ។ កាលណាវាឃើញក្របីដូចគ្នា ឬមនុស្សទៅជិតវាៗតែងអើតក្បាលស្ងើន បង្ហាញនូវភាពអំនួត និងកាច ។
មនុស្សស្រលៀងភ្នែក
តាមការកត់សម្គាល់ឃើញថា មនុស្សស្រលៀងភ្នែកតែងមានអ្វីដែល«លើស» គឺថាល្អ ក៏ល្អលើសគេ បើអាក្រក់ក៏លើសគេ បើស្លូតបើកាចក៏លើសគេដែរ ។ ហេតុនេះហើយបានជាលោកប្រាប់ថា ឲ្យប្រុងប្រយ័ត្ន ។ ព្រោះបើសេពគប់ចំលើអ្នកដែលល្អលើសគេជាការប្រសើរ ។ តែបើចំលើអ្នកអាក្រក់លើសគេវិញគួរឲ្យស្ដាយ ។
ក្រពើកំបុតកន្ទុយ
ចាស់ៗតែងនិយាយប្រាប់កូនចៅថា នៅក្នុងបឹងនេះមានក្រពើកំបុតកន្ទុយ មួយ កាចសាហាវខ្លាំងណាស់ ។ បើមានសត្វព្រៃណាចុះផឹកទឹក វាត្របាក់ស៊ីគ្មានឲ្យរួចទេ ។ គេសម្គាល់ឃើញថា ក្រពើកំបុតកន្ទុយកាចសាហាវខ្លាំងក្លាជាងក្រពើធម្មតា ។ មនុស្សម្នាតែងខ្លាចរអានឹងវាគ្រប់ៗគ្នា ។
ដូច្នេះ ឃើញថា អ្វីៗដែលខុសប្រក្រតី អត្តចរិតក៏ខុសប្រក្រតីដែរ ៕

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល

និយមន័យៈ ក្នុងលោកនេះគ្មានអ្វីគួរឲ្យទុកចិត្តបានទេ ។
អត្ថាធិប្បាយ
កុំទុកចិត្តមេឃ
មេឃជារបស់ធម្មជាតិ គេមិនអាចកំណត់ ឬបង្គាប់បញ្ជាបានទេ ដូចជា ពេលខ្លះមេឃរកកលចង់ភ្លៀង ស្រាប់តែមិនភ្លៀងទៅវិញ ។ ជួនគេឃើញមេឃស្រឡះសោះស្រាប់តែភ្លៀងភ្លាម ។ ជួនកាលទៀត គេឃើញមេឃបើកថ្ងៃធម្មតាទេ ស្រាប់តែមានភ្លៀងរ៉ុយៗចុះមកដែលគេហៅថា មេឃភ្លៀងបើកថ្ងៃ ។ ដូច្នេះ ឃើញថាគ្មានអ្វីគួរឲ្យគេទុកចិត្តបានឡើយ ។
កុំទុកចិត្តផ្កាយ
ផ្កាយក៏ជារបស់ធម្មជាតិដូចមេឃ ដែរ ដូច្នេះក៏មិនគួរឲ្យទុកចិត្តបានឡើយ ។ ដូចជាកណ្ដាលអាធ្រាត្រផ្កាយនេះឃើញនៅចំពីលើក្បាល បន្ទាប់មកឃើញនៅទិសខាងលិចវិញ ។ ដូច្នេះ ឃើញថា គេមិនអាចកំណត់ ឬទុកចិត្តថា វានៅនឹងនមួយកន្លែងបានឡើយ ។
កុំទុកចិត្តប្រពន្ធថាគ្មានសហាយ
នៅក្នុងសង្គមខ្មែរ ភរិយាជា ចំនួនច្រើនណាស់ដែលប្រកាន់ខ្ជាប់នូវប្រពៃណីជាតិ និងមួយចំនួនធំទៀតជាឧត្ដមភរិយា ទោះបានរៀនសូត្រចេះតិចក្ដី ច្រើនក្ដី ។
ប៉ុន្តែទោះបីភរិយានោះស្ថិតនៅក្នុងករណីដូច ម្ដេចក្ដី ក៏គង់នៅមានភរិយាមួយចំនួនតូចដែលបណ្ដោយខ្លួនឲ្យដួលទៅតាម ទំនើបនិយម សម្ភារៈនិយមអូសទាញ ។ ភរិយាខ្លះទៀតចាកប្រពៃណីដោយសារភាពក្រីក្រ ទីទ័លពេក ។ ខ្លះទៀតភ្លាត់ខ្លួនដោយសារសម្រស់គេ ។ ខ្លះទៀតលង់ខ្លួនតាមពាក្យលួងលោម ថ្នាក់ថ្នមរបស់គេ ។ ខ្លះទៀតភ្លើតភ្លើនស្រើបស្រាលតាមកាមតណ្ហាអូសទាញ ។ ដោយសារមានករណីជាច្រើនចាំអូសទាញបែបនេះហើយ ទើបលោកប្រាប់ថា កុំទុកចិត្តខ្លាំងពេក ។
កុំទុកម្ដាយថាគ្មានបំណុល
អ្នកម្ដាយជាទីគោរពគ្រប់ មជ្ឈដ្ឋាន ទោះថ្នាក់លើ មធ្យម និងក្រោមក្ដី គេកម្រជួបនូវអ្នកម្ដាយដែលមិនជំពាក់បំណុលគេសោះនោះទេ ។ អ្នកម្ដាយខ្លះ ស្ថិតក្នុងលំដាប់ថ្នាក់ឧត្ដមមានលុយ ឡាន វីឡា មានគ្រឿងប្រើប្រាស់សុទ្ធតែទំនើប ពាក់សុទ្ធតែត្បូងមានតម្លៃ មើលទៅមិនគួរឲ្យជឿថា គាត់ខ្វះលុយទេ ។ ប៉ុន្តែថ្ងៃណាមួយអ្នកម្ដាយចាញ់ល្បែង ជំពាក់គេម្ដងម្កាលដែរ ។ អ្នកម្ដាយខ្លះទៀត មានមុខរបរពាណិជ្ជកម្មយ៉ាងធំ គឺដល់ខ្នាតអន្តរជាតិ ។ ប៉ុន្តែគាត់ក៏ជំពាក់គេដល់ខ្នាតអន្តរជាតិដែរ សមដូចពាក្យចាស់ថា «ទូកធំក្ដោងធំមែន» ។ សរុបមក អ្នកម្ដាយភាគច្រើនណាស់ដែលជំពាក់គេទៅតាមឋានៈខ្លួន ៕

កុំស្លាប់ដូចពស់រស់ដូចកង្កែប
កុំស្លាប់ដូចពស់រស់ដូចកង្កែប
និយមន័យៈ កុំធ្វើខ្លួនឲ្យគេខ្លាចគ្រប់កាល និងរស់គ្មានន័យ ។
អត្ថាធិប្បាយ
ធម្មតាសត្វសាហាវយ៉ាងណាក៏ដោយ ពេលងាប់ទៅគេលែងខ្លាចវាអស់ហើយ ។ ប៉ុន្តែសត្វពស់វិញងាប់ក៏ដោយ ក៏គេនៅតែខ្លាចដដែល ។
អត្ថានុរូប
ពស់នៅពេលនេះ លោកសំដៅយកពស់ដែលមានពឹស ។ ពេលវានៅរស់ អ្នកផងទាំងពួងតែងតែខ្លាចរអាគ្រប់ៗគ្នាទាំងក្មេងទាំងចាស់ ។ លុះពេលវាងាប់ទៅក៏គេនៅតែខ្លាចវាដដែល ។ កម្លាចនេះដោយគិតថាវាមិនទាន់ងាប់មែនទែន ។ បើឃើញវាហើមស្អុយរលួយក៏នៅគិតថាក្រែងពឹសវានៅជាប់តាមឆ្អឹង ឆ្អែងទៀត ។
រីឯសត្វកង្កែបគឺជាសត្វស្លូត ហើយល្ងង់ ។ វាខ្លាចគេណាស់ ។ វាគ្មានអាវុធសម្រាប់ការពារខ្លួនទេ ។ ធម្មជាតិបានធ្វើអំណោយដល់វាដោយមានការផ្លាស់ប្ដូរពណ៌សម្បុរស្បែក ទៅតាមទីកន្លែងវារស់នៅសម្រាប់បន្លំខ្លួន និងឲ្យជើងក្រោយវែងមានសាច់ដុំខ្លាំងក្លាសម្រាប់ចាក់លោតបាន ឆ្ងាយដើម្បីគេចខ្លួនពីអន្តរាយផ្សេងៗ ។
ម្យ៉ាងទៀតដោយសារវាជាសត្វល្ងង់ខ្លៅយ៉ាងនេះហើយបានជាវាមិនចេះកាយរូងធ្វើជម្រកទេ គឺវាដើរជ្រកជាមួយរូងក្ដាម ។ វាសប្បាយចិត្តណាស់ក៏ស្រែកវ៉ែបៗនាំឲ្យអ្នកនេសាទឮក៏ខ្វារយកវាដោយទាំងក្ដាមម្ចាស់រូងទៀត ។
អត្ថប្បដិរូប
សត្វពស់ក្នុងន័យខាងលើនេះ លោកប្រៀបធៀបទៅមនុស្សពាលយង់ឃ្នងកាចសាហាវ ។ មនុស្សពាលនេះកាលបើរស់នៅត្រង់ណា អ្នកផងទាំងពួងតែងមានការភ័យខ្លាចរអាជាខ្លាំង ។ ព្រោះវាបង្កអសន្តិសុខ និងគ្រោះមហន្តរាយ ។ វាគ្មានមនោសញ្ចេតនា អាណិតអាសូរដល់អ្នកណាម្នាក់ឡើយ សូម្បីតែឪពុកម្ដាយ បងប្អូន ញាតិមិត្តវាក៏ដោយ ។
ដូច្នេះ ពួកវាជាទីស្អប់ខ្ពើមនៃសង្គមមនុស្ស និងសង្គមជាតិ ។ លុះដល់ពួកវាស្លាប់ទៅ មនុស្សផងទាំងពួងក៏នៅតែស្អប់ខ្ពើម មិនហ៊ានទៅជិតខ្មោចវាដដែល ព្រោះគេយល់ថា ខ្មោចវាលងសាហាវណាស់ ហើយគេក៏ពុំចូលបុណ្យដែរ ។ គេខ្លាចកើតឡើងជួបវាទៀត ។
រីឯសត្វកង្កែប លោកប្រៀបទៅនឹងមនុស្សអាប់ឥតប្រាជ្ញា គ្មានចេះគ្មានយល់អ្វីទាំងអស់ គឺជាមនុស្សកំសោយ ។ ប្រសិនបើមនុស្សនេះស្លូតក៏គ្មានប្រយោជន៍អ្វីប៉ុន្មានដល់សហគមន៍ ជាតិដែរ ។ គេរស់នៅដោយគ្មានន័យ គឺរស់នៅបានត្រឹមតែមានឈ្មោះថាបានរស់ជាមនុស្សនឹងគេដែរ ប៉ុណ្ណោះ ៕

កុំធ្វើស្រែប្រវាស់កុំសង់ផ្ទះចូលគ្នា
កុំធ្វើស្រែប្រវាស់កុំសង់ផ្ទះចូលគ្នា
និយមន័យៈ ផលវិបាកនៃទង្វើរួមគ្នា ។
អត្ថាធិប្បាយ
ធម្មតាការរកស៊ី បើមុខរបរនោះធំ តម្រូវឲ្យមានភាគហ៊ុនច្រើន គេតែងចូលហ៊ុនគ្នា ទើបប្រកបមុខរបរនោះទៅបាន ។ ក៏ប៉ុន្តែចំពោះការចូលហ៊ុនគ្នា២មុខលោកហាមជាដាច់ខាតពីព្រោះវា បង្កឲ្យមានបញ្ហាខ្លាំងណាស់ គឺ ៖
កុំធ្វើស្រែប្រវាស់
ការធ្វើស្រែប្រវាស់ ដូចជា ម្នាក់មានដីស្រែ ម្នាក់ទៀតមានពូជស្រូវ ឬម្នាក់មានដីស្រែ ម្នាក់ទៀតមានឧបករណ៍ គោ ក្របី នង្គ័ល រនាស់ជាដើម ។
ការប្រវាស់គ្នានេះ អាចឲ្យគេចំណេញបានទាំងសងខាង ក៏ប៉ុន្តែបើការប្រវាស់គ្នានេះធ្វើបានត្រឹមតែពាក់កណ្ដាលដៃ ដូចជា ស្រូវមិនទាន់ចេញផ្លែ ឬកំពុងចេញផ្លែ ស្រាប់តែជួបចៃដន្យចង្រៃ ភាគីទាំងពីរនេះមានជម្លោះដោយប្រការណានីមួយ តើគេបែងចែកភាគផលគ្នាដូចម្ដេចកើត ? ដូច្នេះប្រកដជាជម្លោះនេះរីករាលដាលដែលអាចប្រឈមមុខនឹង គ្រោះថ្នាក់ និងអាចឈានទៅរកការវាយប្រហារគ្នាក៏សឹងមាន ។
កុំសង់ផ្ទះចូលគ្នា
ការសង់ផ្ទះចូលគ្នាក៏មានន័យ ដូចខាងលើដែរ ។ ពីដំបូងដៃ ភាគីទាំងពីរស្រឡាញ់គ្នាជិតស្និទ្ធចាក់ទឹកមិនលិច រហូតដល់ស្រុះស្រួលគ្នាសង់ផ្ទះរួម ។ លុះដល់ទៅជិតគ្នាយូរបន្តិចទៅ ក៏ស្រាប់តែមានទំនាស់ដែលបណ្ដាលមកពីកត្តាផ្សេងៗ ។ បើទំនាស់មានហើយ តើគេអាចនៅជិតគ្នាបានឬទេ ? តើគេអាចរើផ្ទះចែកគ្នាបានទេ ? ចម្លើយមានតែមួយ គឺគេមិនអាចធ្វើទៅកើតទេ ។ បើមិនកើតទេ គេនឹងឈ្លោះគ្នារាល់ថ្ងៃដែលអាចប្រឈមមុខនឹងការវាយប្រហារគ្នា រាល់ថ្ងៃដូចករណីខាងលើដែរ ។
សរុបមក ការរកស៊ីរួមគ្នា ទោះតូចធំក្ដីសុទ្ធតែមានផលវិបាកទាំងអស់ ។ ប៉ុន្តែផលវិបាកដែលលេចធ្លោជាងគេគឺករណីទាំងពីរខាងលើនេះឯង ព្រោះមនុស្សមួយចំនួនសុទ្ធតែមានមហិច្ឆិតាលោភលន់ ចង់បានផលប្រយោជន៍តែរៀងៗខ្លួន ទោះបីជាបងប្អូនបង្កើតក៏ដោយ ៕

កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ

និយមន័យៈ ការកាន់ក្ដីក្ដាំត្រូវក្ដាប់ឲ្យណែន ប្រយ័ត្នគ្រោះថ្នាក់ដល់ខ្លួន ។
អត្ថាធិប្បាយ
អត្ថានុរូប
ពស់ក្នុងពេលនេះ លោកសំដៅយកពស់ដែលមានពឹសខ្លាំង ។ លោកចង់និយាយប្រាប់ថា បើបានជាជ្រុលកាន់កពស់ហើយ ត្រូវក្ដាប់ឲ្យណែនជាប់ក្នុងដៃ ។ ព្រោះបើធ្វេសតែបន្តិច ពស់នោះនឹងក្រឡាស់បែរមកចឹកអ្នកកាន់វិញមិនខាន ។
អត្ថប្បដិរូប
ពំនោលខាងលើនេះ លោកចង់និយាយថា មុននឹងចោទប្រកាន់ទៅលើភាគីណាមួយ អ្នកដើមចោទតោងត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងឲ្យបានហ្មត់ចត់ល្អិតល្អន់ជាមុនសិន ។ ព្រោះថាការចោទប្រកាន់ដែលគ្មានភ័ស្តុតាងគ្រប់គ្រាន់ និងមិនត្រឹមត្រូវ វានឹងមានផលអាក្រក់ស្រោចមកលើដើមចោទវិញ ជាហេតុនាំឲ្យមានផលវិបាកជាខ្លាំង ៕

កាប់បំពង់រង់ទឹកភ្លៀង
កាប់បំពង់រង់ទឹកភ្លៀង
និយមន័យៈ ការរង់ចាំដែលមិនច្បាស់លាស់ ។
អត្ថាធិប្បាយ
អត្ថានុរូប
មានមនុស្សខ្លះដោយគ្រាន់តែបានឮសូរផ្គរលាន់ ក៏នឹងស្មានថា នឹងមានភ្លៀងធំហើយ ។ គេក៏បោះបង់ការងារដែលកំពុងធ្វើនៅដៃចោល រួចក៏ប្រញាប់ប្រញាល់ទៅកាប់ឫស្សីធ្វើបំពង់រង់ចាំត្រងទឹកភ្លៀង ដែលមិនទាន់ទាំងដឹងច្បាស់ថា មានភ្លៀងឬក៏អត់ផង ។
អត្ថប្បដិរូប
កិច្ចការអ្វីក៏ដោយ បើមិនទាន់ដឹងច្បាស់លាស់ទេ គេមិនត្រូវសង្ឃឹមខ្លាំងក្លារហូតដល់សុខចិត្តចោលការងារដែលកំពុង ធ្វើនៅដៃនោះទេ ។
ឧទាហរណ៍ៈ មនុស្សម្នាក់កំពុងធ្វើចម្ការ ស្រាប់តែថ្ងៃមួយបានដំណឹងថា មានគេបម្រុងមកបើករោងចក្រក្នុងភូមិរបស់ខ្លួន ។ មនុស្សនោះក៏លះបង់ការងារកសិកម្មចោលអស់រលីង ។ មួយថ្ងៃៗ គេគិតតែពីដើរស៊ើបការងាររោងចក្រ ។ ចំណែកក្រុមហ៊ុនក៏ពុំទាន់ប្រាកដថា មកបើកថ្ងៃណាដែរ ។ ឯអ្នករង់ចាំក៏ចេះតែរង់ចាំរហូតទៅ គឺរង់ចាំរហូតដល់អស់លុយកាក់ពីខ្លួន ។
ដូច្នេះការដែលឮសូរ ហើយរង់ចាំនេះពុំល្អឡើយ ៕

កូនក្រោលបង្គោលស្នឹង
កូនក្រោលបង្គោលស្នឹង
និយមន័យៈ មនោសញ្ចេតនាលើអ្នកដែលនៅជាមួយគ្នាយូរ ។
អត្ថាធិប្បាយ
អត្ថានុរូប
គោ ក្របី ដែលម្ចាស់ចិញ្ចឹមយូរជាងគេ ទុកដូចជាម្ចាស់ក្រោល ។ ជារៀងរាល់ថ្ងៃ គេដឹកវាទៅបោះស្នឹងឲ្យស៊ីស្មៅនៅឯវាល ដោយគេចិញ្ចឹមវាទុកប្រចាំក្រោលយូរយ៉ាងនេះហើយ គេក៏មានចិត្តអាណិតស្រឡាញ់វាជាងគេ ។
ដូច្នេះហើយម្ចាស់ក៏មិនលក់ដូរវាដែរ គឺគេទុកវាទ្រព្យសម្អប់ ។ គេហៅវាថា កូនក្រោលបង្គោលស្នឹង ។
អត្ថប្បដិរូប
មនុស្សណាដែលរស់នៅក្នុងស្រុកភូមិយូរជាងគេ លោកហៅថា «ចាស់ស្រុក» ។ លោកប្រៀបធៀបមនុស្សនេះដូចគោ ក្របីប្រចាំក្រោលដែរ ។ មនុស្សនេះបើមានបញ្ហាអ្វីល្មមៗ គេច្រើនលើកអភ័យឲ្យ ព្រោះគេយល់ថា ជាចាស់ទុំប្រចាំស្រុកភូមិទៅហើយ ។
ម្យ៉ាងទៀត មនុស្សណាដែលធ្វើការក្នុងអង្គភាពបានយូរជាងគេមិនផ្លាស់ប្ដូរទៅណា គឺយូរជាច្រើនតំណចៅហ្វាយនាយ ។ មនុស្សនេះក៏គេចាត់ទុកថាជាព្រឹទ្ធាចារ្យប្រចាំអង្គភាពដែរ ។
ពំនោលខាងលើនេះ ពុំមែនជាពាក្យប្រៀនប្រដៅអប់រំអ្វីទេ គឺគ្រាន់តែចង់បញ្ជាក់ថា មនុស្សណាដែលនៅយូរក្នុងកន្លែងណាមួយ តែមានគេរាប់អានច្រើន និងគេស្គាល់ច្រើនពីសំណាក់មហាជនប៉ុណ្ណោះ ។

កុំតូចចិត្តនឹងវាសនាកុំតវ៉ានឹងព្រហ្មលិខិត
និយមន័យៈ ត្រូវចេះតស៊ូ និងអត់ធ្មត់នូវអ្វីដែលខ្លួនបានទទួល ។
អត្ថាធិប្បាយ
វាសនា = សំណាង, សំណាង = ការសាង
កុំតូចចិត្តនឹងវាសនា
វាសនា ជាបច្ច័យបានមកពីការកសាង ។ ការកសាងនេះជួនមានមកពីអតីតជាតិ ជួនមានក្នុងបច្ចុប្បន្នជាតិ ។
តាមទ្រឹស្ដីនៃព្រះពុទ្ធសាសនាបានបញ្ជាក់ថា វាសនារបស់បុគ្គលម្នាក់ៗសុទ្ធតែកើតមានឡើងអំពីអំពើរបស់ខ្លួន ម្នាក់ៗជានិច្ច ។ បើខ្លួនបានសាងសន្សំនូវកម្មអ្វី កម្មនោះនឹងផ្ដល់មកឲ្យខ្លួនវិញ ។ ដូចជា បើបុគ្គលសាងនូវសុកលកម្មរមែងបានទទួលនូវកុសលធម៌ (ភាវៈល្អ) ។ បើបុគ្គលសាងអកុសលកម្មរមែងបានទទួលនូវអកុសលធម៌ (ភាវៈអាក្រក់) ។ ន័យនេះមានការប្រៀបធៀបដូចអ្នកដែលដាំដើមខ្នុរ តែងទទួលបានផ្លែខ្នុរ (ផ្អែមល្អ) ។ ឯអ្នកដែលដាំដើមស្លែង តែងបានទទួលផ្លែស្លែង (ពុល) ។
បើយោលតាមទ្រឹស្ដីព្រះពុទ្ធសាសនាខាងលើនេះ បុគ្គលម្នាក់ៗមិនត្រូវតូចចិត្តនឹងវាសនារបស់ខ្លួនទេ ។ ព្រោះអ្វីៗសុទ្ធតែកើតឡើងអំពីអំពើរបស់ខ្លួនទាំងអស់ ។ សមដូចពុទ្ធភាសិតពោលថា ៖ សត្តេ កម្មំ វិភជ្ជតិ សត្វទាំងឡាយរមែងទទួលនូវកម្មដែលខ្លួនបានសាង ។
កុំតវ៉ានឹងព្រហ្មលិខិត
ព្រហ្មលិខិត = ចំណារព្រះព្រហ្ម ឬចំណារដ៏ប្រសើរ
ព្រហ្មលិខិត ដែលមានន័យថា ចំណាររបស់ព្រះព្រហ្មនោះ តាមពិតទៅពុំមានព្រះព្រហ្មឯណាមកចារឲ្យទេ ។ វាគឺជា «កម្ម» ដែលខ្លួនបានសាងនោះឯងចារមកឲ្យ ។
ដូច្នេះ ព្រហ្មលិខិតមានន័យម្យ៉ាងទៀតថា «កម្មលិខិត» ។ កម្មលិខិតនេះ គឺជាចំណារ ឬជាកំណត់ហេតុនៃទង្វើដែលសត្វលោកម្នាក់ៗបានធ្វើរួចមកហើយ ។
តាមទស្សនៈពុទ្ធនិយមបានបញ្ជាក់យ៉ាងច្បាស់ថា ព្រហ្មលិខិត ឬកម្មលិខិតហ្នឹងឯងជាអ្នកផ្ដល់វាសនា ឬបែងចែកនូវកំណើតមនុស្សលោកគ្រប់ៗគ្នា (កម្មយោនី) ។
សុភាសិតទាំងពីរឃ្លាខាងលើនេះ គង់មានន័យប្រហែលគ្នា ។ បើដូច្នេះ តើមានអ្វីដែលមនុស្សលោកត្រូវតូចចិត្ត ត្រូវតវ៉ា បើអ្វីៗទាំងអស់សុទ្ធតែកើតឡើង សម្រេចឡើងដោយខ្លួនឯងជាអ្នកធ្វើ អ្នកសាងទាំងអស់ ។
«ព្រហ្មលិខិត ឬកម្មលិខិត» គ្រាន់តែជាវិញ្ញាបនបត្របញ្ជាក់នូវកម្រិតនៃទង្វើ ឬការសាងរបស់មនុស្សលោកដែលធ្វើតិច ឬច្រើនប៉ុណ្ណោះ ៕

កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី
និយមន័យៈ ការទូន្មានប្រៀនប្រដៅដែលគ្មានប្រសិទ្ធភាព ។
អត្ថាធិប្បាយ
អត្ថានុរូប
ត្រដោក ជាប្រដាប់ធ្វើពីឈើ ឬឫស្សី និងមានគ្រាប់នៅខាងក្នុងសម្រាប់ចងនៅកក្របី ។ កាលណាវាឱនស៊ីស្មៅ គ្រាប់នោះប៉ះទង្គិចនឹងមាត់ត្រដោកឮសូរប៉ូកៗ ។
ទោះជាសំឡេងត្រដោកឮសូរយ៉ាងណាក៏ដោយ ក៏ក្របីនោះមិនរវល់អើពើដែរ គឺវាគិតតែពីស៊ីស្មៅតាមទម្លាប់ធម្មតារបស់វា ។ គ្រាប់ត្រដោកប៉ះទង្គិចនឹងមាត់ត្រដោកយូរៗទៅក៏ធ្វើឲ្យសឹករេចរឹល មាត់ត្រដោក ឯក្របីស៊ីស្មៅយ៉ាងឆ្អែតតឹងពោះ ព្រោះសំឡេងត្រដោកគ្មានអ្វីធ្វើឲ្យខាត ឬចំណេញដល់វាទេ ។
អត្ថប្បដិរូប
លោកបានប្រៀបធៀបន័យខាងលើនេះទៅនឹងមនុស្សខ្លះ ដែលឪពុកម្ដាយ អាណាព្យាបាល ឬគ្រូបាអាចារ្យខំប្រឹងប្រៀនប្រដៅអប់រំទូន្មានយ៉ាងណាក៏ដោយ ក៏គេពុំខ្ចីធ្វើដឹង ធ្វើឮអ្វីដែរ ។ គេគិតតែពីធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តរបស់គេ ។ អ្នកទូន្មានខំប្រឹងនិយាយប៉ោចៗបានត្រឹមតែសឹកបបូរមាត់ឥតប្រយោជន៍ ។ ឯកូនចៅ សិស្ស ធ្វើព្រងើយហាក់ដូចគ្មានបានដឹងឮអ្វីទាំងអស់ ។ ន័យនេះមិនខុសពីសត្វក្របីដែលមិនរវល់នឹងសំឡេងត្រដោកដូច្នោះ ដែរ ៕

កុំពត់ស្រឡៅកុំប្រដៅស្រីមានះ
និយមន័យៈ ភាពរឹងត្អឹងរបស់ស្រីមានះ ។
អត្ថាធិប្បាយ
កុំពត់ស្រឡៅ
ស្រឡៅជាដើមឈើធំខ្ពស់ដូចគគីរ ដែរ ប៉ុន្តែមិនមូលស្រលនទេ ព្រោះវាមានពួរកំពីកកំពក សណ្ដូកតាមដើម ។ គេតែងយកពួរនេះមកធ្វើដងចប កាំបិត ពូថៅ ។ល។ ព្រោះវាមានភាពរឹងល្អ ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយ គឺបើវាវៀច ឬកោងបែបណាហើយ គេមិនអាចពត់ ឬតម្រង់វាបានទេ ។ បើគេរោលភ្លើងពត់វា វាអាចទៅតាមដៃបាន ប៉ុន្តែដល់ពេលលែងដៃ វានឹងទៅរកកន្លែងដើមវិញដដែល ។
កុំប្រដៅស្រីមានះ
ជាទូទៅនៅក្នុងសង្គមខ្មែរយើង ស្ត្រី ភេទតែងមានចរិតទន់ភ្លន់ ចរិយាស្លូតបូត អាចសម្របសម្រួលទៅតាមបរិយាកាសបានស្រួល សូម្បីសម្លៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាក៏អាចផ្លាស់ប្ដូរទៅតាមប្ដីបានដែរ ។
ប៉ុន្តែចំពោះស្រីមានះវិញ រមែងមានអស្មិរឹងត្អឹងដូចដែកថែប ។ បើមានប្ដីក៏ពុំរណប ឬចុះញ៉មដែរ គឺគេសុខចិត្តលែងលះគ្នាដ៏បានដែរ ដែលថាឲ្យឱនលំទោនចុះចាញ់អ្នកឯងប្រាកដជាអត់សោះតែម្ដង ។
ហេតុនេះហើយបានជាលោកពោលថា កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៕

កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្ដិតឈ្លូស
និយមន័យៈ និទណ្ឌភាពរបស់អ្នកខ្លាំង និងភាពរងគ្រោះរបស់អ្នកខ្សោយ ។
អត្ថាធិប្បាយ
សុភាសិតនេះពុំមានន័យយោលទៅផ្នែកអត្ថានុរូបទេ គឺមានន័យជាអត្ថប្បដិរូបសុទ្ធសាធ ។
កំប្រុកស៊ីផ្លែល្វា
ពាក្យនេះលោកសំដៅទៅលើមន្ត្រីពុករលួយដែលស៊ីសំណូក ។ សំណូកលោកប្រៀបទៅនឹងផ្លែល្វាដែលជាផ្លែមិនស្អាតល្អដូចផ្លែឈើឯទៀតៗ ។
ហេតុដែលលោករើសយកសត្វកំប្រុក នេះមកដើរតួក្នុងសុភាសិតនេះ ព្រោះសត្វកំប្រុកអាចរស់នៅក្នុងស្រុកក៏បាននៅក្នុងព្រៃក៏បាន ឲ្យតែមានដើមឈើដែលមានផ្លែអាចឲ្យវាស៊ីចិញ្ចឹមជីវិតបាន ។ ម្យ៉ាងទៀតលោកបានលើកយកសត្វកំប្រុកនេះមកធ្វើការប្រៀបធៀប ព្រោះវាជាសត្វរស់នៅតែលើដើមឈើជាតំណាងឲ្យមន្ត្រីថ្នាក់លើ ថ្នាក់ខ្ពស់ ថ្នាក់ធំ ។
រមួលកទា
សត្វទានៅពេលនេះលោកសំដៅយក សត្វទាស្រុកដែលឡើងទ្រនំមិនរួច គឺរស់នៅផ្ទាល់តែនឹងដីឲ្យជាតំណាងបុគ្គលិកតូចទាប ។ គឺបុគ្គលិកដែលមន្ត្រីធំប្រើឲ្យរត់ការ ឬធ្វើការងារដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់ ។
ផ្សាក្ដិតឈ្លូស
ឈ្លូសគឺជាសត្វរស់នៅក្នុង ព្រៃ ហើយស៊ីស្មៅជាអារហារ ។ វាមិនដែលស៊ីជីវិតគេទេ ។ ឈ្លូសជាសត្វស្លូតបំផុត និងខ្លាចគេខ្លាំងណាស់ ។ លោកលើកយកសត្វនេះឲ្យជាតំណាងប្រជាពលរដ្ឋស្លូតត្រង់ និងសាមញ្ញបំផុត ហើយរស់នៅឆ្ងាយពីមន្ត្រីជាន់ខ្ពស់ ។
សំយោគន័យ
ពិតមែនតែសុភាសិតនេះមានបីឃ្លាមែន តែមានន័យជាប់ទាក់ទងគ្នាតែមួយ គឺលោកចង់និយាយថា មានមន្ត្រីពុករលួយម្នាក់ស៊ីសំណូកយ៉ាងឆ្ងាញ់ពេញមាត់ ដោយគ្មានគិតក្រែងអ្វីទាំងអស់ ។ គេត្របាក់ស៊ីដោយសុវត្ថិភាព ។
ប៉ុន្តែ បុគ្គលិកក្រោមឱវាទដែលលោកធំប្រើឲ្យធ្វើកិច្ចការនោះវិញទេ ដែលជាអ្នករងគ្រោះជំនួស ។ អ្នករងគ្រោះនេះមិនហ៊ានថ្លែងការណ៍ពិតទេដោយខ្លាចសុវត្ថិភាពផ្ទាល់ ខ្លួន ។ ម្ល៉ោះហើយ សុខចិត្តទ្រាំលេបថ្ម លេបក្រួសទាំងបង្ខំចិត្ត យ៉ាងរមួលកទៅចុះ ។
រីឯប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងរឿងនេះបានត្រឹមតែឈឺចាប់ប៉ុណ្ណោះឯង ។
ឧទាហរណ៍ៈ អ្នកវិនិយោគទុនម្នាក់បនាទៅឃុបឃិតជាមួយមន្ត្រីមានអំណាចម្នាក់ ដើម្បីធ្វើប្លង់កាន់កាប់ដី ។ លោកធំប្រើឲ្យភ្នាក់ងារទៅដេញប្រជាពលរដ្ឋចេញដោយជ្រកក្រោមផ្លាកដី អភិវឌ្ឍន៍ ។ ជួនកាលគេរុះរើផ្ទះសម្បែងគ្នាអស់ទៀតផង ។ ឯប្រជាពលរដ្ឋគ្មានអ្វីទៅតវ៉ាឲ្យឈ្នះគេទេ ព្រោះអង្ករក្លាយជាបាយអស់ហើយ ។ ម្ល៉ោះហើយមានតែក្ដីក្ដៅក្រហាយ និងឈឺចាប់យ៉ាងខ្លោចផ្សាតែប៉ុណ្ណោះឯង ៕
អានសុភាសិតទាំងអស់

កុំទុំមុនស្រគាល
និយមន័យៈ កុំតាំងខ្លួនធ្វើគ្រាន់មុនចេះដឹង ។
អត្ថាធិប្បាយ
អត្ថានុរូប
ផ្លែឈើទាំងអស់ត្រូវមានលក្ខណៈ៥យ៉ាងទើបត្រឹមត្រូវតាមលក្ខណៈធម្មជាតិគឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និងទុំ ។
ប្រសិនបើគ្រប់លក្ខណៈទាំង៥នេះហើយ ផ្លែឈើនោះទើបមានរសជាតិផ្អែមឆ្ងាញ់ពិសា ។ ប្រសិនបើមានគេយកផ្លែឈើដែលស្ទើរចាស់ទៅបន្ទុំថ្ម វាអាចទុំបានដែរ ប៉ុន្តែមិនសូវមានរសជាតិផ្អែមល្អ មិនគួរឲ្យចង់បរិភោគទេ ព្រោះវាទុំទាំងបង្ខំ ។
អត្ថប្បដិរូប
ទង្វើអ្វីក៏ដោយ ប្រសិនបើធ្វើដោយច្រូតកាត់ច្រើនតែជួបនឹងផលវិបាកផ្សេងៗ ។ ម្យ៉ាងទៀតមុននឹងចូលទៅប្រកបការងារអ្វីមួយ ត្រូវស្វែងយល់ ស្វែងចេះអំពីកិច្ចការនោះជាមុនសិន សឹមចាប់ការងារនោះជាខាងក្រោយទើបមានប្រសិទ្ធភាព ។
ទំនៀមទម្លាប់ប្រពៃណីបានដឹកនាំឲ្យស្ត្រីខ្មែរមានចរិយា និងសណ្ដាប់ធ្នាប់ល្អណាស់ គឺមុននឹងមានប្ដី ត្រូវមានគេចូល “ចែចូវ” តាមច្បាប់ទម្លាប់ ។ ប៉ុន្តែបើមានស្ត្រីណាមានប្ដីខ្លួនឯង ឬមានទម្ងន់ទើបរៀបការជាក្រោយ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
មានមន្ត្រីខ្លះបានចូលធ្វើការរដ្ឋ ឬចូលកាន់តំណែងខ្លឹមណាមួយតាមរយៈបក្សពួក ឬតាមរយៈសំណូក ។ ប៉ុន្តែគ្មានចេះអ្វីសោះ ។ លុះបានចូលធ្វើការ ឬចូលកាន់មុខតំណែងហើយទើបរៀនតាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
សមណៈខ្លះបានបួសរួចហើយ ទើបរៀនអក្សរ ឬរៀនធម៌តាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលដែរ ៕
Read more: http://choukhmer.blogsome.com/2009/10/30/kom-tom-mon-srakeal/#ixzz10iGBZaDI

កុំបោះសន្ទូចរំលងភ្នំ
និយមន័យៈ ទង្វើអ្វីៗត្រូវធ្វើតាមឋានានុក្រម ។
អត្ថាធិប្បាយ
សន្ទូចក្នុងពេលនេះ លោកសំដៅយកកិច្ចការដែលត្រូវធ្វើ ។ ភ្នំក៏ជាតំណាងតួអង្គមន្ត្រីអ្នកមានបុណ្យសក្តិធំណាម្នាក់ដែលពាក់ព័ន្ធក្នុងកិច្ចការនេះ ។
កិច្ចការអ្វីក៏ដោយនៅក្នុងសង្គមខ្មែរយើង គេធ្វើពីថ្នាក់ក្រោមបញ្ជូនឡើងទៅលើជានិច្ច ។ ដូច្នេះ បើចង់ធ្វើកិច្ចការអ្វីនីមួយៗលោកប្រាប់ថា ត្រូវធ្វើតាមលំដាប់លំដោយ គឺធ្វើតាមឋានានុក្រមពីទាបទៅខ្ពស់ ដោយមិនអាចរំលងមន្ត្រីធំណាម្នាក់ឡើយ ។
ឧទាហរណ៍ៈ គេធ្វើកិច្ចការអ្វីមួយដែលត្រូវឡើងទៅដល់ថ្នាក់ខេត្ត ។ គេត្រូវធ្វើកិច្ចការនោះពីថ្នាក់មូលដ្ឋាន រួចឡើងទៅស្រុក ទើបបន្តទៅខេត្តទៀត ។ គេមិនត្រូវរំលងផ្លោះចោលមន្ត្រីស្រុកបានទេ ។ មន្ត្រីស្រុកនេះលោកចាត់ទុកថាជាភ្នំមួយដែរហើយ ។
ការដែលគេលោតផ្លោះបោះសន្ទូចរំលងមន្ត្រីស្រុក ដែលលោកចាត់ទុកជាភ្នំមួយដែរនោះ គឺជាការមួយដែលធ្វើឲ្យខុសនឹងនីតិវិធី ។ កាលបើទង្វើខុសនឹងនីតិវិធីបែបនេះហើយ អាចនឹងនាំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត ។
រួមសេចក្ដីមក មន្ត្រីថ្នាក់ណាក៏ដោយឲ្យតែពាក់ព័ន្ធក្នុងការងារនេះ មិនគួរគប្បីរំលងជាដាច់ខាត ដើម្បីឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ ៕
Read more: http://choukhmer.blogsome.com/2009/10/20/kom-bors-santouch-romlong-phnom/#ixzz10iEiN1Wf

កុំរាមុខដឹងកុំទទឹងមុខទ័ព
និយមន័យៈ កុំនៅពីមុខអ្នកមានអំណាចខ្លាំង ។
អត្ថាធិប្បាយ
«ដឹង» គឺជាឧបករណ៍ម្យ៉ាងសម្រាប់ចាំងឈើ ។ វាមានផ្លែរាងដូចពូថៅ តែផ្លែវានៅទទឹងដង និងមានកន្ទុយវែងឡើងលើសម្រាប់ជាជំនួយធ្វើឲ្យមានលំនឹង មិនផ្លាតទៅឆ្វេងទៅស្ដាំផង និងជួយយោលយោគនៅពេលចាំងផង ។
កុំរាមុខដឹង
នៅពេលគេកំពុងចាំងឈើ គេមិនត្រូវទៅនៅពីមុខដឹងឡើយ ព្រោះផ្លែវាអាចរង្គោះខ្ទាតចេញ នាំឲ្យមានគ្រោះថ្នាក់បង្ករបួសស្នាមជាទម្ងន់ ។ ម្យ៉ាងទៀត អ្នកចាំងពុំសូវបានមើលអ្វីក្រៅពីចំណុចដែលត្រូវដាក់ផ្លែដឹង ដើម្បីចាំងនោះទេ ។
កុំទទឹងមុខទ័ព
កាលដើមឡើយ ចាស់ៗតែងនិយាយប្រាប់កូនចៅថា ពេលស្រុកមានអសន្តិសុខ ក្បួនទ័ពត្រូវធ្វើដំណើរទៅសមរភូមិដោយថ្មើរជើង ។ ពេលកំពុងយាត្រាដូច្នេះ ចាស់ៗតែងចាប់កូនចាប់ចៅ ដោយខ្លាចក្រែងវារត់កាត់មុខទ័ព ព្រោះកាលជំនាន់នោះ កាលណាមានក្បួនយាត្រាទ័ព អ្នកស្រុកប្រយ័ត្នណាស់ ជាពិសេសមិនអាចស្ត្រីមានផ្ទៃពោះដើរកាត់មុខទ័ពទេ ព្រោះគេប្រកាន់ថា វានឹងនាំមកភាពបរាជ័យ ។ ដូច្នេះ គេត្រូវតែប្រហារជីវិតចោល ។
នៅពេលស្រុកជឿនលឿន ក្បួនយាត្រាទ័ព គេធ្វើតាមរថយន្ត ប៉ុន្តែយាត្រាទ័ពក៏នៅតែមានអាជ្ញាសឹកពិសេសដដែល ព្រោះទ័ពនេះហើយជាអ្នកការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ៕
Read more: http://choukhmer.blogsome.com/2009/10/27/kom-rea-mok-deng-kom-toteng-mok-top/#ixzz10iF6JaHa

កុំខ្វើកតាមខ្យល់កុំខ្វល់តាមស្រី
និយមន័យៈ ធ្វើអ្វីៗត្រូវចេះគិតពិចារណាកុំស្ទុះតាមគេញាក់ ។
អត្ថាធិប្បាយ
កុំខ្វើកតាមខ្យល់
ពាក្យថា «ខ្វើក» មានន័យថាកម្រើកតិចៗ ។ តែខ្វើកក្នុងទីនេះមានន័យថា «ងាកភ្លេតទៅលិច ងាកភ្លេតទៅកើត» ។ លោកចង់បញ្ជាក់ប្រាប់ថា កិច្ចការសព្វសារពើមុននឹងធ្វើត្រូវចេះគិតពិចារណាឲ្យគ្រប់ ជ្រុងជ្រោយជាមុនសិន កុំចេះតែខ្វើកទៅតាមគេញាក់ គេបបួលម្ដងទៅឆ្វេង ម្ដងទៅស្ដាំឲ្យសោះ ។
កុំខ្វល់តាមស្រី
ពាក្យថា «ស្រី» ក្នុងទីនេះលោក ពោលយកស្ត្រីដែលវប្បធម៌នៅមានកម្រិត ព្រោះស្ត្រីប្រភេទនេះច្រើនចិត្តស្រាលគិតខ្លី ។ បើគេឈ្លោះនឹងអ្នកណា ឬខឹងនឹងអ្នកណា សឹងតែស្ទុះទៅប្រហារគេតាមកម្លាំងបាយ ឬតាមកម្លាំងអំណាចបុណ្យសក្តិប្ដី ។ សមដូចពាក្យលោកថា ប្ដីសក្ដិបួនប្រពន្ធសក្ដិប្រាំ ឬច្រើនជាងនេះទៀត ។
ដូចនេះ អ្នកប្រុសជាប្ដីត្រូវចេះគិតពិចារណាឲ្យម៉ដ្ឋចត់ល្អិតល្អន់មែនទែន កុំចេះតែខ្វល់ខ្វាយខឹងច្រឡោតតោតតូងទាំងកំរោលទៅតាមប្រពន្ធញាក់ ឲ្យសោះ ។
ពាក្យចាស់លោកថា បើស្រីៗឈ្លោះគ្នាខ្លាំងណាស់ត្រឹមរហែកអាវ និងដាច់សាច់មុខប៉ុណ្ណោះ ។ ប៉ុន្តែបើប្រុសៗឈ្លោះគ្នាវិញ គឺមានស្លាប់មានរស់ យ៉ាងហោចណាស់ក៏ត្រូវមានចូលមន្ទីរពេទ្យមិនខាន ។
ពាក្យខាងលើនេះ ព្រះរាជសម្ភារលោកសង្កត់ធ្ងន់ទៅលើអ្នកជាប្ដីថា កុំឲ្យខ្វល់តាមប្រពន្ធពេក ៕
Read more: http://choukhmer.blogsome.com/2009/10/18/kom-khveuk-tam-kyal-kom-khval-tam-srei/#ixzz10iEPJRIx

ក្រមុំសាបដូចទឹកទន្លេប្រពន្ធគេឈ្ងុយដូចដូងដុត
និយមន័យៈ គ្រោះថ្នាក់នៃប្រព្រឹត្តិកម្មក្នុងផ្លូវស្នេហាលើប្រពន្ធគេ ។
អត្ថាធិប្បាយ
នារីដែលនៅក្នុងវ័យក្រមុំជាវ័យដែលល្អប្រសើរ បំផុត ។ ប៉ុន្តែនៅពេលនេះ លោកពុំមានចេតនាចង់និយាយពីតម្លៃរបស់ស្ត្រីក្រមុំទេ គឺលោកចង់និយាយអំពីគ្រោះថ្នាក់នៃអ្នកដែលសហាយស្មន់នឹងប្រពន្ធ គេ ។
ក្រមុំសាបដូចទឹកទន្លេ
ស្ត្រីក្រមុំគឺជាស្ត្រីស្ថិតនៅក្នុងវ័យ «រង់ចាំ» ។ ពេលដែលនាងស្ថិតនៅក្នុងវ័យរង់ចាំនេះ បើមានកំលោះណាទៅញ៉េះញ៉ោះ លែបខាយពាក្យសម្ដីក្នុងផ្លូវលោកីយ៍ក៏ដោយ ក៏ចាស់ទុំពុំសូវចាប់ទោសអូសដំណើរខ្លាំងក្លា រហូតដល់ប្ដឹងឡើងតុលាការដែរ គឺគ្រាន់តែស្ដីបន្ទោស និងធ្វើការព្រមានប៉ុណ្ណោះ ។ ប្រសិនបើរឿងនេះឈានទៅដល់ការប្រាសចាកប្រពៃណីដោយសាមីជនទាំងពីរ ព្រមព្រៀងគ្នាទៀតផងនោះ គេក៏ពុំសូវដែលឃើញ ដែលឮថាឪពុកម្ដាយ អាណាព្យាបាល ឬបងប្អូនញាតិខាងស្រីដេញបាញ់ ដេញកាប់ សម្លាប់កូនប្រុសនោះដែរ ដោយគ្រាន់តែប្ដឹងទៅសមត្ថកិច្ចដើម្បីទាមទារឲ្យភាគីខាងកូនប្រុស បង់ជំងឺចិត្តប៉ុណ្ណោះ ។ ជួនកាល បើវាសនាមាន គេចាប់ឲ្យរៀបការទៀតក៏សឹងមានដែរ ។
ប្រពន្ធគេឈ្ងុយដូចដូងដុត
ប្រពន្ធគេគឺស្ត្រីដែលច្បាប់រដ្ឋទទួលស្គាល់ ថាជាកម្មសិទ្ធិផ្ដាច់មុខរបស់ជនណាម្នាក់ ។ បានសេចក្ដីថា ស្ត្រីប្រភេទនេះមានម្ចាស់ហួងហែង ថែរក្សាហើយ ។
ដូងដុតៈ គឺសាច់ដូងទុំដែលគេដុត វាមានក្លិនឈ្ងុយឆួល ។ គេតែងយកវាទៅធ្វើជានុយសម្រាប់ស្ទូចត្រី ។ ត្រីធុំក្លិនភ្លាម ត្របាក់ភ្លាម តែវាក៏ងាប់ភ្លាមដែរ ។
ហេតុបានជាលោកពោលថា ប្រពន្ធគេឈ្ងុយដូចដូងដុត ព្រោះប្រសិនណាបើមានបុរសល្មោភកាមណាម្នាក់ប្រថុយផ្សងស្នេហ៍ជាមួយ ប្រពន្ធគេ វាសនារបស់គេប្រហែលមិនខុសពីត្រីដែលត្របាក់ដូងដុតប៉ុន្មានដែរ ។
ជាញឹកញាប់ណាស់ គេតែងឮថា បុរសដែលផ្សងស្នេហ៍ជាមួយប្រពន្ធគេនោះ ក្បាលរបស់គេត្រូវគ្រូពេទ្យដេរម្ភៃសាមសិបថ្នេរ ។ ជួនកាលឮថា មិនពិបាកគ្រូពេទ្យដេរទេ ព្រោះគេត្រូវរលត់ធាតុបាត់ទៅហើយ ។
ការណ៍ដែលលោកលើកឡើងថា ក្រមុំសាបដូចទឹកទន្លេនោះ គឺក្នុងន័យចំអកផង ក្នុងន័យប្រៀបធៀបជាឧបមាណវិធីផង ។ ម្យ៉ាងទៀតលោកចង់ពោលត្រង់ៗថា ក្រមុំសាបណាស់ទៅឬ ? បានជាទៅស្រឡាញ់ប្រពន្ធគេ ទោះបីដឹងថាមានគ្រោះថ្នាក់ច្រើនក៏ដោយ ៕
Read more: http://choukhmer.blogsome.com/2009/10/04/kramom-sab-doch-tek-tonle-bropon-ke-chhanguy-doch-dong-dot/#ixzz10iE7eci3

ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
និយមន័យៈ ទង្វើដោយភ្លើងកំហឹងបានផលតិចជាងទង្វើដោយអារម្មណ៍ស្ងប់ ។
អត្ថាធិប្បាយ
អត្ថានុរូប
ក្ដៅស៊ីរាក់ៈ ម្ហូបអាហារដែលនៅក្ដៅ គេហូបបានតិចៗ សើៗ លើមាត់ចាន គេមិនអាចលូកជ្រៅបានទេ ព្រោះវានាំឲ្យរលាកមាត់ ។
ត្រជាក់ស៊ីជ្រៅៈ ម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅបន្តិចក៏បាន ព្រោះវាត្រជាក់ មិននាំឲ្យរលាកមាត់ទេ ។
អត្ថប្បដិរូប
មនុស្សដែលមានអារម្មណ៍ឆាប់មួរម៉ៅក្ដៅក្រហាយ គេហៅមនុស្សចិត្តស្រាល ។ មនុស្សនេះ បើធ្វើការអ្វីឲ្យតែទាស់ចិត្តបន្តិច គេច្រលោតតោតតូង បោកប្រាស់ខូចខ្ទេចខ្ទីរអស់ ។
បើគេនិយាយស្ដីទៅនឹងអ្នកណាម្នាក់ ហើយគេធ្វើឲ្យថ្នាំងថ្នាក់ចិត្តតែបន្តិច គេមានប្រតិកម្មតបត បង្កហេតុបណ្ដាលឲ្យមានរឿងឈ្លោះប្រែកគ្នាភ្លាម ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្តទេ បើមានការត្រូវទៅនិយាយពឹងពាក់គេៗមិនសូវជួយយកអាសារទេ ។
រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅមនុស្សចិត្តធ្ងន់ ។ មនុស្សនេះ បើធ្វើការអ្វី ទោះបីមានខូចខាតបន្តិចបន្តួច គេចេះអត់ធ្មត់ រួចធ្វើតទៅទោតទាល់តែបានសម្រេចផល ។
មនុស្សចិត្តត្រជាក់ បើទៅនិយាយកិច្ចការអ្វីនឹងអ្នកតូច អ្នកធំ ច្រើនបានសម្រេចផល ព្រោះគេចេះប្រើសម្ដីទន់ភ្លន់ សុភាពរាបសារគួរឲ្យអាណិត ។
ម្យ៉ាងទៀត បើអ្នកធំ ឬចៅហ្វាយនាយស្ដីបន្ទោសឲ្យគេៗចេះបន្ទន់ឥរិយាបថ អង្វរកទាល់តែគេទន់ចិត្តអាណិតអាសូរ យកទោសលែងកើត ៕
Read more: http://choukhmer.blogsome.com/2009/10/01/kdav-si-reak-tracheak-si-chrov/#ixzz10iDq3H8N

Subscribe to:
Posts (Atom)