សព្វេសត្តា

សត្វទាំងឡាយទៀងតែនឹងស្លាប់គ្រប់ប្រាណ
ព្រោះថាជីវិតរបស់សត្វទាំងឡាយ
សុទ្ធតែមានសេចក្តីស្លាប់
នៅខាងចុងបំផុត គ្រប់ៗប្រាណ
ម្យ៉ាងទៀត សត្វទាំងឡាយ
រមែងកាន់យកនូវផលបុណ្យ ផលបាប
ហើយនឹងទៅតាមយថាកម្ម
គឺទៅតាមគួរដល់អំពើល្អ
និងអាក្រក់ដែលខ្លួនបានធ្វើ
អ្នកដែលធ្វើបាប រមែងធ្លាក់ទៅសោយទុក្ខក្នុងនរក
ចំណែកខាងអ្នកធ្វើបុណ្យ រមែងឡើងទៅកាន់សុគតិភព

ព្រោះហេតុដូច្នោះហើយ
សាធុជន អ្នកមានចំណង់
ចង់បានសេចក្តីសុខដល់ខ្លួន
គួរតែប្រញាប់ប្រញាល់ធ្វើអំពីបុណ្យ
ដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អាន
ឲ្យបានជាកិច្ច គឺខ្លួនត្រូវកសាងសន្សំ
គ្រាន់បានជាទីពឹងទៅក្នុងភពខាងនាយ
ព្រោះថា បុណ្យទាំងឡាយ តែងជាទីពឹងពំនាក់
របស់សត្វទាំងឡាយ ក្នុងបរលោក។

0 comments:

Post a Comment