គុណតម្លៃមនុស្ស មិនស្ថិតលើមានឬក្រ

📚គុណតម្លៃនៃមនុស្ស ❤️
នៅក្នុងម៉ោងសីលធម៌មួយ លោកគ្រូបានទាញក្រដាសប្រាក់២០ដុល្លារហើយសួរទៅសិស្សក្នុងថ្នាក់នោះថា បើខ្ញុំចង់ឱ្យលុយនេះទៅអ្នក តើមាននរណាត្រូវការវាទេ សិស្សអង្គុយនៅទីនោះលើកដៃឡើងគ្រប់គ្នា។ បន្ទាប់មកបុរសនោះក៏យកលុយនោះទៅជាន់នឹងជើងរួចលើកឡើង ហើយនិយាយថា៖ ឥឡូវលុយនេះខ្ញុំជាន់វាប្រឡាក់ហើយ មាននរណាត្រូវការទេ អ្នកអង្គុយនៅទីនោះនៅតែលើកដៃ បុរសនោះទាញលុយនោះមកច្របាច់រួចក្រវែងទៅលើភក់ ហើយរើសយកមកបង្ហាញ រួចសួរថានៅមានអ្នកត្រូវការវាទៀតទេ អ្នកអង្គុយក្នុងនោះនៅតែលើកដៃ។ ទើបចុងក្រោយបុរសម្នាក់នោះ សួរទៅសិស្សទាំងនោះថា ហេតុអីបានជាក្រដាសនេះ វាប្រឡាក់មិនស្អាតដូចដើម ប៉ុន្តែនៅតែមានអ្នកត្រូវការវា? សិស្សទាំងអស់ស្រែកឡើងថាព្រោះវាជាលុយ។ បុរសនោះ ញញឹមហើយនិយាយថា មែនព្រោះវានៅរក្សាតម្លៃវា ទោះរូបរាងវាយ៉ាងម៉េចក៏ដោយ ក៏តម្លៃវានៅដដែល មនុស្សយើងដូចគ្នា តម្លៃរបស់មនុស្សម្នាក់ៗមិនស្ថិតនៅលើរូបរាងឬសម្ភារៈប្រើប្រាស់ហុឺហាអីនោះទេ តែវាស្ថិតនៅលើតម្លៃគុណធម៌របស់គាត់ផ្ទាល់ដែលសង្គមឱ្យតម្លៃ មិនថាគាត់មានឬក្រ មិនថាគាត់ដើរឬជិះអ្វីទេ តម្លៃរបស់គាត់នៅតែរក្សាចំពោះភ្នែកមហាជនជានិច្ច។
(សម្រួលពីអត្ថបទបរទេស)
Cr Dara Om