Showing posts with label មនុស្ស. Show all posts
Showing posts with label មនុស្ស. Show all posts

គុណតម្លៃមនុស្ស មិនស្ថិតលើមានឬក្រ

📚គុណតម្លៃនៃមនុស្ស ❤️
នៅក្នុងម៉ោងសីលធម៌មួយ លោកគ្រូបានទាញក្រដាសប្រាក់២០ដុល្លារហើយសួរទៅសិស្សក្នុងថ្នាក់នោះថា បើខ្ញុំចង់ឱ្យលុយនេះទៅអ្នក តើមាននរណាត្រូវការវាទេ សិស្សអង្គុយនៅទីនោះលើកដៃឡើងគ្រប់គ្នា។ បន្ទាប់មកបុរសនោះក៏យកលុយនោះទៅជាន់នឹងជើងរួចលើកឡើង ហើយនិយាយថា៖ ឥឡូវលុយនេះខ្ញុំជាន់វាប្រឡាក់ហើយ មាននរណាត្រូវការទេ អ្នកអង្គុយនៅទីនោះនៅតែលើកដៃ បុរសនោះទាញលុយនោះមកច្របាច់រួចក្រវែងទៅលើភក់ ហើយរើសយកមកបង្ហាញ រួចសួរថានៅមានអ្នកត្រូវការវាទៀតទេ អ្នកអង្គុយក្នុងនោះនៅតែលើកដៃ។ ទើបចុងក្រោយបុរសម្នាក់នោះ សួរទៅសិស្សទាំងនោះថា ហេតុអីបានជាក្រដាសនេះ វាប្រឡាក់មិនស្អាតដូចដើម ប៉ុន្តែនៅតែមានអ្នកត្រូវការវា? សិស្សទាំងអស់ស្រែកឡើងថាព្រោះវាជាលុយ។ បុរសនោះ ញញឹមហើយនិយាយថា មែនព្រោះវានៅរក្សាតម្លៃវា ទោះរូបរាងវាយ៉ាងម៉េចក៏ដោយ ក៏តម្លៃវានៅដដែល មនុស្សយើងដូចគ្នា តម្លៃរបស់មនុស្សម្នាក់ៗមិនស្ថិតនៅលើរូបរាងឬសម្ភារៈប្រើប្រាស់ហុឺហាអីនោះទេ តែវាស្ថិតនៅលើតម្លៃគុណធម៌របស់គាត់ផ្ទាល់ដែលសង្គមឱ្យតម្លៃ មិនថាគាត់មានឬក្រ មិនថាគាត់ដើរឬជិះអ្វីទេ តម្លៃរបស់គាត់នៅតែរក្សាចំពោះភ្នែកមហាជនជានិច្ច។
(សម្រួលពីអត្ថបទបរទេស)
Cr Dara Om

មនុស្សល្អ និងអាក្រក់

ការរស់នៅនេះមិនមែនជាការងាយស្រួលឡើយ ថាខ្លួនគិតត្រូវបែរជាខុស ថាខ្លួនគិតខុសបែរជាត្រូវ ខំធ្វើអំពើល្អបែរជាបានផលអាក្រក់ អ្នកធ្វើតែអំពើអាក្រក់បែរជាទទួលបានផលល្អ ពេលខ្លះគិតមិនទាន់រកកលវិលមុខដួលផងក៏មាន ! ។ អ្នកខ្លះពេលបានជួបទុក្ខរត់រកគតិបណ្ឌិតជួយ អ្នកខ្លះបែរជារកគ្រឿងបន្លប់ទុក្ខខុសផ្លូវទៅវិញ គេរត់រកស្រីស្រា ល្បែងរបាំរាំច្រៀង ឬបាំងផ្លិតបន្លប់ទុក្ខ។ ឃើញមិត្តភ័ក្ត្រមានទុក្ខ ពួកម៉ាកបានហៅមិត្តបបួលទៅបន្ធូរទុក្ខសោក ៖ ហ្អេសម្លាញ់ ! តស់ទៅរកSex ហ្អី ! រួចហើយចាំផឹកកាត់សាញ ! ។ពួកម៉ាកកំពុងតែពិបាកចិត្ត បានឆ្លើយតបទាំងមិនបានគិតថា ៖ ទេ ! អរគុណ ព្រោះជីវិតវារួមរ័ក្សខ្ញុំ( Fucking me )រាល់តែថ្ងៃបាត់ទៅហើយ ខ្ញុំមិនចាំបាច់ទៅរកឯណាទេ ! ។ ពួកម៉ាក៖ អឹស ! អានេះឡប់ដោយសារជីវិតបាត់ ! ! ។
កំរិតគុណភាពចិត្ត ៖
គេពិសោធទៅលើសត្វស្វាអូរង់អូតង់ ដោយដាក់ស្វាមួយនៅក្នុងទ្រុង ហើយដាក់ផ្លែឈើដែលចងរឹតមកបំពង់កវា រួចយកវាទៅដាក់ក្នុងព្រៃក្បែរហ្វូងស្វា ។មួយស្របក់ក្រោយមក ពេលពួកវាដឹង ពួកវាស្ទុះព្រូមកដណ្តើមផ្លែឈើ ពេលវាលូកទាញយកផ្លែឈើធ្វើឲ្យខ្សែរឹតកស្វាដែលនៅក្នុងទ្រុង ឡើងចង់លៀនភ្នែកស្រែកយ៉ាងខ្លោចផ្សាជាទីបំផុត ! ។ ពួកវានៅតែកន្ត្រាក់យកផ្លែឈើឲ្យខាងតែបាន ពេលឃើញស្វាក្នុងទ្រុងស្រែកខ្លាំងពេក ស្វាខ្លះបានព្រលែងផ្លែឈើ ហើយឈរសម្លឹងរកហេតុផលមើលទៅគ្នាវាដែលនៅក្នុងទ្រុង លុះវាយល់ហេតុការណ៍ដឹងថា ការទាញខ្សែយកផ្លែឈើគឺបានរឹតកគ្នាវា ស្រាប់តែវាស្ទុះទៅជួយ ខាំទាញខ្សែចេញពីកដើម្បីជួយរំដោះគ្នាវា ។គិតតាមស្ថិតិ គឺស្វាដែលគិតតែពីចង់បានផ្លែឈើ មានចំនួនច្រើន ឯស្វាដែលចេះជួយគ្នា មានតែមួយឬពីរក្បាលតែប៉ុណ្ណោះ! លទ្ធផលនៃការសិក្សាបានបញ្ជាក់ថា គុណភាពចិត្តមានបីកំរិតគឺ ១ ចិត្តអាត្មានិយមៈឲ្យតែអញបានអាណាងាប់អីងាប់ទៅ ! ។២ចិត្តមានសតិសម្បជ្ជញ្ញៈ គឺចេះគិតដឹងទាន់ ថាធ្វើនេះខុស ធ្វើនេះត្រូវ ។៣ចិត្តពោធិញ្ញាណៈ ការជួយអ្នកដទៃគឺជាសេចក្តីសុខដ៏ពិតប្រាកដ ។ ក្នុងសង្គមសត្វនិងសង្គមមនុស្សក៏មិនខុសគ្នាប៉ុន្មានដែរ សង្គមណាដែលសំបូរចិត្តក្នុងកំរិតពោធិញ្ញាណ គឺជាសង្គមរីកចំរើន ព្រោះចេះជួយគ្នា សង្គមណាដែលសំបូរចិត្តអាត្មានិយម គឺជាសង្គមដែលនឹងវិនាសឆាប់ ព្រោះដណ្តើមគ្នារស់ ហែកជញ្ជែងគ្នាសីុ ទីបំផុតក៏ត្រូវវិនាសទាំងអស់គ្នា ! ! ! ។