និយមន័យៈ ភាពរឹងត្អឹងរបស់ស្រីមានះ ។
អត្ថាធិប្បាយ
កុំពត់ស្រឡៅ
ស្រឡៅជាដើមឈើធំខ្ពស់ដូចគគីរ ដែរ ប៉ុន្តែមិនមូលស្រលនទេ ព្រោះវាមានពួរកំពីកកំពក សណ្ដូកតាមដើម ។ គេតែងយកពួរនេះមកធ្វើដងចប កាំបិត ពូថៅ ។ល។ ព្រោះវាមានភាពរឹងល្អ ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយ គឺបើវាវៀច ឬកោងបែបណាហើយ គេមិនអាចពត់ ឬតម្រង់វាបានទេ ។ បើគេរោលភ្លើងពត់វា វាអាចទៅតាមដៃបាន ប៉ុន្តែដល់ពេលលែងដៃ វានឹងទៅរកកន្លែងដើមវិញដដែល ។
កុំប្រដៅស្រីមានះ
ជាទូទៅនៅក្នុងសង្គមខ្មែរយើង ស្ត្រី ភេទតែងមានចរិតទន់ភ្លន់ ចរិយាស្លូតបូត អាចសម្របសម្រួលទៅតាមបរិយាកាសបានស្រួល សូម្បីសម្លៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាក៏អាចផ្លាស់ប្ដូរទៅតាមប្ដីបានដែរ ។
ប៉ុន្តែចំពោះស្រីមានះវិញ រមែងមានអស្មិរឹងត្អឹងដូចដែកថែប ។ បើមានប្ដីក៏ពុំរណប ឬចុះញ៉មដែរ គឺគេសុខចិត្តលែងលះគ្នាដ៏បានដែរ ដែលថាឲ្យឱនលំទោនចុះចាញ់អ្នកឯងប្រាកដជាអត់សោះតែម្ដង ។
ហេតុនេះហើយបានជាលោកពោលថា កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៕
----------------
សុភាសិតផ្សេងទៀត
កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្ដិតឈ្លូស
និយមន័យៈ និទណ្ឌភាពរបស់អ្នកខ្លាំង និងភាពរងគ្រោះរបស់អ្នកខ្សោយ ។
អត្ថាធិប្បាយ
សុភាសិតនេះពុំមានន័យយោលទៅផ្នែកអត្ថានុរូបទេ គឺមានន័យជាអត្ថប្បដិរូបសុទ្ធសាធ ។
កំប្រុកស៊ីផ្លែល្វា
ពាក្យនេះលោកសំដៅទៅលើមន្ត្រីពុករលួយដែលស៊ីសំណូក ។ សំណូកលោកប្រៀបទៅនឹងផ្លែល្វាដែលជាផ្លែមិនស្អាតល្អដូចផ្លែឈើឯទៀតៗ ។
ហេតុដែលលោករើសយកសត្វកំប្រុក នេះមកដើរតួក្នុងសុភាសិតនេះ ព្រោះសត្វកំប្រុកអាចរស់នៅក្នុងស្រុកក៏បាននៅក្នុងព្រៃក៏បាន ឲ្យតែមានដើមឈើដែលមានផ្លែអាចឲ្យវាស៊ីចិញ្ចឹមជីវិតបាន ។ ម្យ៉ាងទៀតលោកបានលើកយកសត្វកំប្រុកនេះមកធ្វើការប្រៀបធៀប ព្រោះវាជាសត្វរស់នៅតែលើដើមឈើជាតំណាងឲ្យមន្ត្រីថ្នាក់លើ ថ្នាក់ខ្ពស់ ថ្នាក់ធំ ។
រមួលកទា
សត្វទានៅពេលនេះលោកសំដៅយក សត្វទាស្រុកដែលឡើងទ្រនំមិនរួច គឺរស់នៅផ្ទាល់តែនឹងដីឲ្យជាតំណាងបុគ្គលិកតូចទាប ។ គឺបុគ្គលិកដែលមន្ត្រីធំប្រើឲ្យរត់ការ ឬធ្វើការងារដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់ ។
ផ្សាក្ដិតឈ្លូស
ឈ្លូសគឺជាសត្វរស់នៅក្នុង ព្រៃ ហើយស៊ីស្មៅជាអារហារ ។ វាមិនដែលស៊ីជីវិតគេទេ ។ ឈ្លូសជាសត្វស្លូតបំផុត និងខ្លាចគេខ្លាំងណាស់ ។ លោកលើកយកសត្វនេះឲ្យជាតំណាងប្រជាពលរដ្ឋស្លូតត្រង់ និងសាមញ្ញបំផុត ហើយរស់នៅឆ្ងាយពីមន្ត្រីជាន់ខ្ពស់ ។
សំយោគន័យ
ពិតមែនតែសុភាសិតនេះមានបីឃ្លាមែន តែមានន័យជាប់ទាក់ទងគ្នាតែមួយ គឺលោកចង់និយាយថា មានមន្ត្រីពុករលួយម្នាក់ស៊ីសំណូកយ៉ាងឆ្ងាញ់ពេញមាត់ ដោយគ្មានគិតក្រែងអ្វីទាំងអស់ ។ គេត្របាក់ស៊ីដោយសុវត្ថិភាព ។
ប៉ុន្តែ បុគ្គលិកក្រោមឱវាទដែលលោកធំប្រើឲ្យធ្វើកិច្ចការនោះវិញទេ ដែលជាអ្នករងគ្រោះជំនួស ។ អ្នករងគ្រោះនេះមិនហ៊ានថ្លែងការណ៍ពិតទេដោយខ្លាចសុវត្ថិភាពផ្ទាល់ ខ្លួន ។ ម្ល៉ោះហើយ សុខចិត្តទ្រាំលេបថ្ម លេបក្រួសទាំងបង្ខំចិត្ត យ៉ាងរមួលកទៅចុះ ។
រីឯប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងរឿងនេះបានត្រឹមតែឈឺចាប់ប៉ុណ្ណោះឯង ។
ឧទាហរណ៍ៈ អ្នកវិនិយោគទុនម្នាក់បនាទៅឃុបឃិតជាមួយមន្ត្រីមានអំណាចម្នាក់ ដើម្បីធ្វើប្លង់កាន់កាប់ដី ។ លោកធំប្រើឲ្យភ្នាក់ងារទៅដេញប្រជាពលរដ្ឋចេញដោយជ្រកក្រោមផ្លាកដី អភិវឌ្ឍន៍ ។ ជួនកាលគេរុះរើផ្ទះសម្បែងគ្នាអស់ទៀតផង ។ ឯប្រជាពលរដ្ឋគ្មានអ្វីទៅតវ៉ាឲ្យឈ្នះគេទេ ព្រោះអង្ករក្លាយជាបាយអស់ហើយ ។ ម្ល៉ោះហើយមានតែក្ដីក្ដៅក្រហាយ និងឈឺចាប់យ៉ាងខ្លោចផ្សាតែប៉ុណ្ណោះឯង ៕
អានសុភាសិតទាំងអស់

Labels:
សុភាសិត
កុំទុំមុនស្រគាល
និយមន័យៈ កុំតាំងខ្លួនធ្វើគ្រាន់មុនចេះដឹង ។
អត្ថាធិប្បាយ
អត្ថានុរូប
ផ្លែឈើទាំងអស់ត្រូវមានលក្ខណៈ៥យ៉ាងទើបត្រឹមត្រូវតាមលក្ខណៈធម្មជាតិគឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និងទុំ ។
ប្រសិនបើគ្រប់លក្ខណៈទាំង៥នេះហើយ ផ្លែឈើនោះទើបមានរសជាតិផ្អែមឆ្ងាញ់ពិសា ។ ប្រសិនបើមានគេយកផ្លែឈើដែលស្ទើរចាស់ទៅបន្ទុំថ្ម វាអាចទុំបានដែរ ប៉ុន្តែមិនសូវមានរសជាតិផ្អែមល្អ មិនគួរឲ្យចង់បរិភោគទេ ព្រោះវាទុំទាំងបង្ខំ ។
អត្ថប្បដិរូប
ទង្វើអ្វីក៏ដោយ ប្រសិនបើធ្វើដោយច្រូតកាត់ច្រើនតែជួបនឹងផលវិបាកផ្សេងៗ ។ ម្យ៉ាងទៀតមុននឹងចូលទៅប្រកបការងារអ្វីមួយ ត្រូវស្វែងយល់ ស្វែងចេះអំពីកិច្ចការនោះជាមុនសិន សឹមចាប់ការងារនោះជាខាងក្រោយទើបមានប្រសិទ្ធភាព ។
ទំនៀមទម្លាប់ប្រពៃណីបានដឹកនាំឲ្យស្ត្រីខ្មែរមានចរិយា និងសណ្ដាប់ធ្នាប់ល្អណាស់ គឺមុននឹងមានប្ដី ត្រូវមានគេចូល “ចែចូវ” តាមច្បាប់ទម្លាប់ ។ ប៉ុន្តែបើមានស្ត្រីណាមានប្ដីខ្លួនឯង ឬមានទម្ងន់ទើបរៀបការជាក្រោយ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
មានមន្ត្រីខ្លះបានចូលធ្វើការរដ្ឋ ឬចូលកាន់តំណែងខ្លឹមណាមួយតាមរយៈបក្សពួក ឬតាមរយៈសំណូក ។ ប៉ុន្តែគ្មានចេះអ្វីសោះ ។ លុះបានចូលធ្វើការ ឬចូលកាន់មុខតំណែងហើយទើបរៀនតាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
សមណៈខ្លះបានបួសរួចហើយ ទើបរៀនអក្សរ ឬរៀនធម៌តាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលដែរ ៕
Read more: http://choukhmer.blogsome.com/2009/10/30/kom-tom-mon-srakeal/#ixzz10iGBZaDI

កុំបោះសន្ទូចរំលងភ្នំ
និយមន័យៈ ទង្វើអ្វីៗត្រូវធ្វើតាមឋានានុក្រម ។
អត្ថាធិប្បាយ
សន្ទូចក្នុងពេលនេះ លោកសំដៅយកកិច្ចការដែលត្រូវធ្វើ ។ ភ្នំក៏ជាតំណាងតួអង្គមន្ត្រីអ្នកមានបុណ្យសក្តិធំណាម្នាក់ដែលពាក់ព័ន្ធក្នុងកិច្ចការនេះ ។
កិច្ចការអ្វីក៏ដោយនៅក្នុងសង្គមខ្មែរយើង គេធ្វើពីថ្នាក់ក្រោមបញ្ជូនឡើងទៅលើជានិច្ច ។ ដូច្នេះ បើចង់ធ្វើកិច្ចការអ្វីនីមួយៗលោកប្រាប់ថា ត្រូវធ្វើតាមលំដាប់លំដោយ គឺធ្វើតាមឋានានុក្រមពីទាបទៅខ្ពស់ ដោយមិនអាចរំលងមន្ត្រីធំណាម្នាក់ឡើយ ។
ឧទាហរណ៍ៈ គេធ្វើកិច្ចការអ្វីមួយដែលត្រូវឡើងទៅដល់ថ្នាក់ខេត្ត ។ គេត្រូវធ្វើកិច្ចការនោះពីថ្នាក់មូលដ្ឋាន រួចឡើងទៅស្រុក ទើបបន្តទៅខេត្តទៀត ។ គេមិនត្រូវរំលងផ្លោះចោលមន្ត្រីស្រុកបានទេ ។ មន្ត្រីស្រុកនេះលោកចាត់ទុកថាជាភ្នំមួយដែរហើយ ។
ការដែលគេលោតផ្លោះបោះសន្ទូចរំលងមន្ត្រីស្រុក ដែលលោកចាត់ទុកជាភ្នំមួយដែរនោះ គឺជាការមួយដែលធ្វើឲ្យខុសនឹងនីតិវិធី ។ កាលបើទង្វើខុសនឹងនីតិវិធីបែបនេះហើយ អាចនឹងនាំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត ។
រួមសេចក្ដីមក មន្ត្រីថ្នាក់ណាក៏ដោយឲ្យតែពាក់ព័ន្ធក្នុងការងារនេះ មិនគួរគប្បីរំលងជាដាច់ខាត ដើម្បីឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ ៕
Read more: http://choukhmer.blogsome.com/2009/10/20/kom-bors-santouch-romlong-phnom/#ixzz10iEiN1Wf

កុំរាមុខដឹងកុំទទឹងមុខទ័ព
និយមន័យៈ កុំនៅពីមុខអ្នកមានអំណាចខ្លាំង ។
អត្ថាធិប្បាយ
«ដឹង» គឺជាឧបករណ៍ម្យ៉ាងសម្រាប់ចាំងឈើ ។ វាមានផ្លែរាងដូចពូថៅ តែផ្លែវានៅទទឹងដង និងមានកន្ទុយវែងឡើងលើសម្រាប់ជាជំនួយធ្វើឲ្យមានលំនឹង មិនផ្លាតទៅឆ្វេងទៅស្ដាំផង និងជួយយោលយោគនៅពេលចាំងផង ។
កុំរាមុខដឹង
នៅពេលគេកំពុងចាំងឈើ គេមិនត្រូវទៅនៅពីមុខដឹងឡើយ ព្រោះផ្លែវាអាចរង្គោះខ្ទាតចេញ នាំឲ្យមានគ្រោះថ្នាក់បង្ករបួសស្នាមជាទម្ងន់ ។ ម្យ៉ាងទៀត អ្នកចាំងពុំសូវបានមើលអ្វីក្រៅពីចំណុចដែលត្រូវដាក់ផ្លែដឹង ដើម្បីចាំងនោះទេ ។
កុំទទឹងមុខទ័ព
កាលដើមឡើយ ចាស់ៗតែងនិយាយប្រាប់កូនចៅថា ពេលស្រុកមានអសន្តិសុខ ក្បួនទ័ពត្រូវធ្វើដំណើរទៅសមរភូមិដោយថ្មើរជើង ។ ពេលកំពុងយាត្រាដូច្នេះ ចាស់ៗតែងចាប់កូនចាប់ចៅ ដោយខ្លាចក្រែងវារត់កាត់មុខទ័ព ព្រោះកាលជំនាន់នោះ កាលណាមានក្បួនយាត្រាទ័ព អ្នកស្រុកប្រយ័ត្នណាស់ ជាពិសេសមិនអាចស្ត្រីមានផ្ទៃពោះដើរកាត់មុខទ័ពទេ ព្រោះគេប្រកាន់ថា វានឹងនាំមកភាពបរាជ័យ ។ ដូច្នេះ គេត្រូវតែប្រហារជីវិតចោល ។
នៅពេលស្រុកជឿនលឿន ក្បួនយាត្រាទ័ព គេធ្វើតាមរថយន្ត ប៉ុន្តែយាត្រាទ័ពក៏នៅតែមានអាជ្ញាសឹកពិសេសដដែល ព្រោះទ័ពនេះហើយជាអ្នកការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ៕
Read more: http://choukhmer.blogsome.com/2009/10/27/kom-rea-mok-deng-kom-toteng-mok-top/#ixzz10iF6JaHa

កុំខ្វើកតាមខ្យល់កុំខ្វល់តាមស្រី
និយមន័យៈ ធ្វើអ្វីៗត្រូវចេះគិតពិចារណាកុំស្ទុះតាមគេញាក់ ។
អត្ថាធិប្បាយ
កុំខ្វើកតាមខ្យល់
ពាក្យថា «ខ្វើក» មានន័យថាកម្រើកតិចៗ ។ តែខ្វើកក្នុងទីនេះមានន័យថា «ងាកភ្លេតទៅលិច ងាកភ្លេតទៅកើត» ។ លោកចង់បញ្ជាក់ប្រាប់ថា កិច្ចការសព្វសារពើមុននឹងធ្វើត្រូវចេះគិតពិចារណាឲ្យគ្រប់ ជ្រុងជ្រោយជាមុនសិន កុំចេះតែខ្វើកទៅតាមគេញាក់ គេបបួលម្ដងទៅឆ្វេង ម្ដងទៅស្ដាំឲ្យសោះ ។
កុំខ្វល់តាមស្រី
ពាក្យថា «ស្រី» ក្នុងទីនេះលោក ពោលយកស្ត្រីដែលវប្បធម៌នៅមានកម្រិត ព្រោះស្ត្រីប្រភេទនេះច្រើនចិត្តស្រាលគិតខ្លី ។ បើគេឈ្លោះនឹងអ្នកណា ឬខឹងនឹងអ្នកណា សឹងតែស្ទុះទៅប្រហារគេតាមកម្លាំងបាយ ឬតាមកម្លាំងអំណាចបុណ្យសក្តិប្ដី ។ សមដូចពាក្យលោកថា ប្ដីសក្ដិបួនប្រពន្ធសក្ដិប្រាំ ឬច្រើនជាងនេះទៀត ។
ដូចនេះ អ្នកប្រុសជាប្ដីត្រូវចេះគិតពិចារណាឲ្យម៉ដ្ឋចត់ល្អិតល្អន់មែនទែន កុំចេះតែខ្វល់ខ្វាយខឹងច្រឡោតតោតតូងទាំងកំរោលទៅតាមប្រពន្ធញាក់ ឲ្យសោះ ។
ពាក្យចាស់លោកថា បើស្រីៗឈ្លោះគ្នាខ្លាំងណាស់ត្រឹមរហែកអាវ និងដាច់សាច់មុខប៉ុណ្ណោះ ។ ប៉ុន្តែបើប្រុសៗឈ្លោះគ្នាវិញ គឺមានស្លាប់មានរស់ យ៉ាងហោចណាស់ក៏ត្រូវមានចូលមន្ទីរពេទ្យមិនខាន ។
ពាក្យខាងលើនេះ ព្រះរាជសម្ភារលោកសង្កត់ធ្ងន់ទៅលើអ្នកជាប្ដីថា កុំឲ្យខ្វល់តាមប្រពន្ធពេក ៕
Read more: http://choukhmer.blogsome.com/2009/10/18/kom-khveuk-tam-kyal-kom-khval-tam-srei/#ixzz10iEPJRIx

ក្រមុំសាបដូចទឹកទន្លេប្រពន្ធគេឈ្ងុយដូចដូងដុត
និយមន័យៈ គ្រោះថ្នាក់នៃប្រព្រឹត្តិកម្មក្នុងផ្លូវស្នេហាលើប្រពន្ធគេ ។
អត្ថាធិប្បាយ
នារីដែលនៅក្នុងវ័យក្រមុំជាវ័យដែលល្អប្រសើរ បំផុត ។ ប៉ុន្តែនៅពេលនេះ លោកពុំមានចេតនាចង់និយាយពីតម្លៃរបស់ស្ត្រីក្រមុំទេ គឺលោកចង់និយាយអំពីគ្រោះថ្នាក់នៃអ្នកដែលសហាយស្មន់នឹងប្រពន្ធ គេ ។
ក្រមុំសាបដូចទឹកទន្លេ
ស្ត្រីក្រមុំគឺជាស្ត្រីស្ថិតនៅក្នុងវ័យ «រង់ចាំ» ។ ពេលដែលនាងស្ថិតនៅក្នុងវ័យរង់ចាំនេះ បើមានកំលោះណាទៅញ៉េះញ៉ោះ លែបខាយពាក្យសម្ដីក្នុងផ្លូវលោកីយ៍ក៏ដោយ ក៏ចាស់ទុំពុំសូវចាប់ទោសអូសដំណើរខ្លាំងក្លា រហូតដល់ប្ដឹងឡើងតុលាការដែរ គឺគ្រាន់តែស្ដីបន្ទោស និងធ្វើការព្រមានប៉ុណ្ណោះ ។ ប្រសិនបើរឿងនេះឈានទៅដល់ការប្រាសចាកប្រពៃណីដោយសាមីជនទាំងពីរ ព្រមព្រៀងគ្នាទៀតផងនោះ គេក៏ពុំសូវដែលឃើញ ដែលឮថាឪពុកម្ដាយ អាណាព្យាបាល ឬបងប្អូនញាតិខាងស្រីដេញបាញ់ ដេញកាប់ សម្លាប់កូនប្រុសនោះដែរ ដោយគ្រាន់តែប្ដឹងទៅសមត្ថកិច្ចដើម្បីទាមទារឲ្យភាគីខាងកូនប្រុស បង់ជំងឺចិត្តប៉ុណ្ណោះ ។ ជួនកាល បើវាសនាមាន គេចាប់ឲ្យរៀបការទៀតក៏សឹងមានដែរ ។
ប្រពន្ធគេឈ្ងុយដូចដូងដុត
ប្រពន្ធគេគឺស្ត្រីដែលច្បាប់រដ្ឋទទួលស្គាល់ ថាជាកម្មសិទ្ធិផ្ដាច់មុខរបស់ជនណាម្នាក់ ។ បានសេចក្ដីថា ស្ត្រីប្រភេទនេះមានម្ចាស់ហួងហែង ថែរក្សាហើយ ។
ដូងដុតៈ គឺសាច់ដូងទុំដែលគេដុត វាមានក្លិនឈ្ងុយឆួល ។ គេតែងយកវាទៅធ្វើជានុយសម្រាប់ស្ទូចត្រី ។ ត្រីធុំក្លិនភ្លាម ត្របាក់ភ្លាម តែវាក៏ងាប់ភ្លាមដែរ ។
ហេតុបានជាលោកពោលថា ប្រពន្ធគេឈ្ងុយដូចដូងដុត ព្រោះប្រសិនណាបើមានបុរសល្មោភកាមណាម្នាក់ប្រថុយផ្សងស្នេហ៍ជាមួយ ប្រពន្ធគេ វាសនារបស់គេប្រហែលមិនខុសពីត្រីដែលត្របាក់ដូងដុតប៉ុន្មានដែរ ។
ជាញឹកញាប់ណាស់ គេតែងឮថា បុរសដែលផ្សងស្នេហ៍ជាមួយប្រពន្ធគេនោះ ក្បាលរបស់គេត្រូវគ្រូពេទ្យដេរម្ភៃសាមសិបថ្នេរ ។ ជួនកាលឮថា មិនពិបាកគ្រូពេទ្យដេរទេ ព្រោះគេត្រូវរលត់ធាតុបាត់ទៅហើយ ។
ការណ៍ដែលលោកលើកឡើងថា ក្រមុំសាបដូចទឹកទន្លេនោះ គឺក្នុងន័យចំអកផង ក្នុងន័យប្រៀបធៀបជាឧបមាណវិធីផង ។ ម្យ៉ាងទៀតលោកចង់ពោលត្រង់ៗថា ក្រមុំសាបណាស់ទៅឬ ? បានជាទៅស្រឡាញ់ប្រពន្ធគេ ទោះបីដឹងថាមានគ្រោះថ្នាក់ច្រើនក៏ដោយ ៕
Read more: http://choukhmer.blogsome.com/2009/10/04/kramom-sab-doch-tek-tonle-bropon-ke-chhanguy-doch-dong-dot/#ixzz10iE7eci3

ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
និយមន័យៈ ទង្វើដោយភ្លើងកំហឹងបានផលតិចជាងទង្វើដោយអារម្មណ៍ស្ងប់ ។
អត្ថាធិប្បាយ
អត្ថានុរូប
ក្ដៅស៊ីរាក់ៈ ម្ហូបអាហារដែលនៅក្ដៅ គេហូបបានតិចៗ សើៗ លើមាត់ចាន គេមិនអាចលូកជ្រៅបានទេ ព្រោះវានាំឲ្យរលាកមាត់ ។
ត្រជាក់ស៊ីជ្រៅៈ ម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅបន្តិចក៏បាន ព្រោះវាត្រជាក់ មិននាំឲ្យរលាកមាត់ទេ ។
អត្ថប្បដិរូប
មនុស្សដែលមានអារម្មណ៍ឆាប់មួរម៉ៅក្ដៅក្រហាយ គេហៅមនុស្សចិត្តស្រាល ។ មនុស្សនេះ បើធ្វើការអ្វីឲ្យតែទាស់ចិត្តបន្តិច គេច្រលោតតោតតូង បោកប្រាស់ខូចខ្ទេចខ្ទីរអស់ ។
បើគេនិយាយស្ដីទៅនឹងអ្នកណាម្នាក់ ហើយគេធ្វើឲ្យថ្នាំងថ្នាក់ចិត្តតែបន្តិច គេមានប្រតិកម្មតបត បង្កហេតុបណ្ដាលឲ្យមានរឿងឈ្លោះប្រែកគ្នាភ្លាម ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្តទេ បើមានការត្រូវទៅនិយាយពឹងពាក់គេៗមិនសូវជួយយកអាសារទេ ។
រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅមនុស្សចិត្តធ្ងន់ ។ មនុស្សនេះ បើធ្វើការអ្វី ទោះបីមានខូចខាតបន្តិចបន្តួច គេចេះអត់ធ្មត់ រួចធ្វើតទៅទោតទាល់តែបានសម្រេចផល ។
មនុស្សចិត្តត្រជាក់ បើទៅនិយាយកិច្ចការអ្វីនឹងអ្នកតូច អ្នកធំ ច្រើនបានសម្រេចផល ព្រោះគេចេះប្រើសម្ដីទន់ភ្លន់ សុភាពរាបសារគួរឲ្យអាណិត ។
ម្យ៉ាងទៀត បើអ្នកធំ ឬចៅហ្វាយនាយស្ដីបន្ទោសឲ្យគេៗចេះបន្ទន់ឥរិយាបថ អង្វរកទាល់តែគេទន់ចិត្តអាណិតអាសូរ យកទោសលែងកើត ៕
Read more: http://choukhmer.blogsome.com/2009/10/01/kdav-si-reak-tracheak-si-chrov/#ixzz10iDq3H8N

Subscribe to:
Posts (Atom)