សប្បាយខ្លះ ធ្វើបុណ្យខ្លះ

ជីវិតរស់នៅត្រូវការសប្បាយ...។
តែកុំឃ្លាតឆ្ងាយពីក្តីប្រយ័ត្ន..។
សប្បាយភ្លេចបុណ្យកុនក្នុងវិបត្តិ..។
ទុក្ឋតាមច្រើនក្ដាត់ព្រោះក្តីភ្លើតភ្លើន..។
  ចូលវត្តចូលវ៉ាសិក្សាធម៌ខ្លះ...។
បដិបត្តិធម៌ព្រះរកសុខចម្រើន..។
អប់រំកាយចិត្តគុណធម៌កើតកើន..។
កុសលផលច្រើនសប្បាយឆ្ងាយទុក្ខ..។
.............សូមអនុមោទនា...............។

មនុស្សល្អ និងអាក្រក់

ការរស់នៅនេះមិនមែនជាការងាយស្រួលឡើយ ថាខ្លួនគិតត្រូវបែរជាខុស ថាខ្លួនគិតខុសបែរជាត្រូវ ខំធ្វើអំពើល្អបែរជាបានផលអាក្រក់ អ្នកធ្វើតែអំពើអាក្រក់បែរជាទទួលបានផលល្អ ពេលខ្លះគិតមិនទាន់រកកលវិលមុខដួលផងក៏មាន ! ។ អ្នកខ្លះពេលបានជួបទុក្ខរត់រកគតិបណ្ឌិតជួយ អ្នកខ្លះបែរជារកគ្រឿងបន្លប់ទុក្ខខុសផ្លូវទៅវិញ គេរត់រកស្រីស្រា ល្បែងរបាំរាំច្រៀង ឬបាំងផ្លិតបន្លប់ទុក្ខ។ ឃើញមិត្តភ័ក្ត្រមានទុក្ខ ពួកម៉ាកបានហៅមិត្តបបួលទៅបន្ធូរទុក្ខសោក ៖ ហ្អេសម្លាញ់ ! តស់ទៅរកSex ហ្អី ! រួចហើយចាំផឹកកាត់សាញ ! ។ពួកម៉ាកកំពុងតែពិបាកចិត្ត បានឆ្លើយតបទាំងមិនបានគិតថា ៖ ទេ ! អរគុណ ព្រោះជីវិតវារួមរ័ក្សខ្ញុំ( Fucking me )រាល់តែថ្ងៃបាត់ទៅហើយ ខ្ញុំមិនចាំបាច់ទៅរកឯណាទេ ! ។ ពួកម៉ាក៖ អឹស ! អានេះឡប់ដោយសារជីវិតបាត់ ! ! ។
កំរិតគុណភាពចិត្ត ៖
គេពិសោធទៅលើសត្វស្វាអូរង់អូតង់ ដោយដាក់ស្វាមួយនៅក្នុងទ្រុង ហើយដាក់ផ្លែឈើដែលចងរឹតមកបំពង់កវា រួចយកវាទៅដាក់ក្នុងព្រៃក្បែរហ្វូងស្វា ។មួយស្របក់ក្រោយមក ពេលពួកវាដឹង ពួកវាស្ទុះព្រូមកដណ្តើមផ្លែឈើ ពេលវាលូកទាញយកផ្លែឈើធ្វើឲ្យខ្សែរឹតកស្វាដែលនៅក្នុងទ្រុង ឡើងចង់លៀនភ្នែកស្រែកយ៉ាងខ្លោចផ្សាជាទីបំផុត ! ។ ពួកវានៅតែកន្ត្រាក់យកផ្លែឈើឲ្យខាងតែបាន ពេលឃើញស្វាក្នុងទ្រុងស្រែកខ្លាំងពេក ស្វាខ្លះបានព្រលែងផ្លែឈើ ហើយឈរសម្លឹងរកហេតុផលមើលទៅគ្នាវាដែលនៅក្នុងទ្រុង លុះវាយល់ហេតុការណ៍ដឹងថា ការទាញខ្សែយកផ្លែឈើគឺបានរឹតកគ្នាវា ស្រាប់តែវាស្ទុះទៅជួយ ខាំទាញខ្សែចេញពីកដើម្បីជួយរំដោះគ្នាវា ។គិតតាមស្ថិតិ គឺស្វាដែលគិតតែពីចង់បានផ្លែឈើ មានចំនួនច្រើន ឯស្វាដែលចេះជួយគ្នា មានតែមួយឬពីរក្បាលតែប៉ុណ្ណោះ! លទ្ធផលនៃការសិក្សាបានបញ្ជាក់ថា គុណភាពចិត្តមានបីកំរិតគឺ ១ ចិត្តអាត្មានិយមៈឲ្យតែអញបានអាណាងាប់អីងាប់ទៅ ! ។២ចិត្តមានសតិសម្បជ្ជញ្ញៈ គឺចេះគិតដឹងទាន់ ថាធ្វើនេះខុស ធ្វើនេះត្រូវ ។៣ចិត្តពោធិញ្ញាណៈ ការជួយអ្នកដទៃគឺជាសេចក្តីសុខដ៏ពិតប្រាកដ ។ ក្នុងសង្គមសត្វនិងសង្គមមនុស្សក៏មិនខុសគ្នាប៉ុន្មានដែរ សង្គមណាដែលសំបូរចិត្តក្នុងកំរិតពោធិញ្ញាណ គឺជាសង្គមរីកចំរើន ព្រោះចេះជួយគ្នា សង្គមណាដែលសំបូរចិត្តអាត្មានិយម គឺជាសង្គមដែលនឹងវិនាសឆាប់ ព្រោះដណ្តើមគ្នារស់ ហែកជញ្ជែងគ្នាសីុ ទីបំផុតក៏ត្រូវវិនាសទាំងអស់គ្នា ! ! ! ។

សមាធិ

🏃កាយ អាចហាត់បាន។
   កាយរឹងឆ្កឺត តែក៏អាចឲ្យទន់ដូចជាអត់មានឆ្អឹងក៏បាន ដូចជាអ្នករបាំបាល់ឡេ ជាដើម។
🔊 វាចា អាចហាត់បាន ដូចជាពិធីករវិទ្យុ-ទូរទស្សន៍ជាដើម
💥 ចិត្ត អាចហាត់បាន?

ចិត្តជារបស់ប្រៀបដូចកែវដែលថ្លាស្អាត លុះដល់យកមកប្រើ ឆុងកាហ្វេខ្លះ ឆុងតែខ្លះ កែវនោះក៏ក្លាយជសកែវដែលមានសម្បុរអាប់ មានពណ៌សៅហ្មងទៅ។
ប្រសិនបើ ប្រើកែវនោះមិនលាងសោះ តើកែវនោះ (ពណ៌) ក្លាយទៅយ៉ាងណា?

ទូរស័ព្ទដែលបើកកម្មវិធីច្រើនពេក ទូរស័ព្ទរត់យឺត (អស់ RAM) យ៉ាងណា!

ទូស័ព្ទដែលថតរូប (អ្នកចូលចិត្តរូប) ឃើញថតៗ ពេញ អង្គចងចាំ (full memory) យ៉ាងណា!

បើមិនលាងសម្អាត មិនបិទកម្មវិធីចោល មិនលុបរូបដែលគ្មានប្រយោជន៍ចេញទេ ពិបាកប្រើប្រាស់យ៉ាងណា!

ព្រះសម្មាសម្ពុទ្ធទ្រង់មានវិធីលាងសម្អាត វិធីបិទកម្មវិធីចោល លុបរបស់ដែលមិនត្រូវការចោលក្នុងចិត្ត ដែលជាវិធីមួយដ៏អស្ចារ្យ ដែលអាចលាងភ្លឺស្អាត ដូចកែវដែលលាងនិងសាប៊ូ សាប៊ូ (សាប៊ូលាងចាន) បានស្អាតយ៉ាងណា ព្រះអង្គមានវិធីបែបនោះ។

សូមមើលថ្នាក់នីមួយៗ តែគ្រាន់តែថ្នាក់នៅទាបនៅឡើយក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ នៅមានថ្នាក់ សោតាបត្តិផល សកទាគាមិផល អនាគាមិផល និងអរហត្តផល ដែលជាថ្នាក់កំពូលបំផុតក្នុងព្រះពុទ្ធសាសនា។

▶ ចិត្តមនុស្សធម្មតា
   ✔1- សមាធិ (សមាធិនេះ សំដៅយកខណិកសមាធិ ដែលស្លុងៗ ភាំងៗ ក្នុងអារម្មណ៍របស់មនុស្សដែលមិនមែនជាអ្នកតាំងចិត្តចម្រើនភាវនា។
  ✔2- សុខៈ - សេចក្ដីស្រួលកាយ ស្រួលចិត្ត
  ✔3- បីតិ - អំណរមានកម្លាំង ឆ្អែតចិត្តឆ្អែតកាយ
  ✔4- វិតក្កៈ - ការត្រិះរិះក្នុងអារម្មណ៍
  ✔5- វិចារៈ - សេចក្តីពិចារណាដុសខាត់អារម្មណ៍
  ✔6- កាមច្ឆន្ទៈ - ចិត្តត្រេកត្រអាលចំពោះកាមគុណ៥
  ✔7- ឧទ្ធច្ចកុក្កុច្ចៈ - ចិត្តអណ្ដែតអណ្ដូង រាយមាយ
  ✔8- ព្យាបាទៈ - ចិត្តគុំគួនព្យាបាទគេ
  ✔9- ថីនមិទ្ធៈ - ចិត្តងុយងោក អផ្សុកធុញទ្រាន់
  ✔10- វិចិកិច្ឆា - ចិត្តសង្ស័យស្ទាក់ស្ទើរមិនដាច់ស្រេច

▶ចិត្តមនុស្សអ្នកបានបឋមជ្ឈាន (ឈានទី១)
  ✔1- សមាធិ
  ✔2- សុខៈ
  ✔3- បីតិ
  ✔4- វិតក្កៈ
  ✔5- វិចារៈ
  ❌6- កាមច្ឆន្ទៈ
  ❌7- ឧទ្ធច្ចកុក្កុច្ចៈ
  ❌8- ព្យាបាទៈ
  ❌9- ថីនមិទ្ធៈ
  ❌10- វិចិកិច្ឆា

▶ចិត្តមនុស្សអ្នកបានទុតិយជ្ឈាន (ឈានទី២)
  ✔1- សមាធិ
  ✔2- សុខៈ
  ✔3- បីតិ
  ❌4- វិតក្កៈ
  ❌5- វិចារៈ
  ❌6- កាមច្ឆន្ទៈ
  ❌7- ឧទ្ធច្ចកុក្កុច្ចៈ
  ❌8- ព្យាបាទៈ
  ❌9- ថីនមិទ្ធៈ
  ❌10- វិចិកិច្ឆា

▶ចិត្តមនុស្សអ្នកបានតតិយជ្ឈាន (ឈានទី៣)
  ✔1- សមាធិ
  ✔2- សុខៈ
  ❌3- បីតិ
  ❌4- វិតក្កៈ
  ❌5- វិចារៈ
  ❌6- កាមច្ឆន្ទៈ
  ❌7- ឧទ្ធច្ចកុក្កុច្ចៈ
  ❌8- ព្យាបាទៈ
  ❌9- ថីនមិទ្ធៈ
  ❌10- វិចិកិច្ឆា

▶ចិត្តមនុស្សអ្នកបានចតុត្ថជ្ឈាន (ឈានទី៤)
  ✔1- សមាធិ
  ❌2- សុខៈ
  ❌3- បីតិ
  ❌4- វិតក្កៈ
  ❌5- វិចារៈ
  ❌6- កាមច្ឆន្ទៈ
  ❌7- ឧទ្ធច្ចកុក្កុច្ចៈ
  ❌8- ព្យាបាទៈ
  ❌9- ថីនមិទ្ធៈ
  ❌10- វិចិកិច្ឆា


មកអង្គុយសមាធិបានមួយម៉ោងដែរ។
ខួមនុស្ស មិនខុសពី memory ទូរស័ព្ទទេ បើប្រើច្រើន ទូរស័ព្ទមានតែរេម 3gb តែបើប្រើអស់វា ទូរស័ព្ទច្បាស់គាំងៗលែងដំណើរការបានល្អដូចមុនហើយ មិនស្រួលដល់គាំងក៏មាន។

ខួក្បាលនោះដូចគ្នា បើយើងប្រើឲ្យគិតច្រើន សួរថា វាក្ដៅទេ វាស្ពឹកទេ  វាគាំងទេ ច្បាស់ជាគិតលែងចេញ មិនស្រួលវិលមុខខ្ញុងផង។
ចឹងធ្វើម៉េចទៅ?

ទូរស័ព្ទយើងចង់វាដើរលឿនវិញ ទាល់តែបិទ កម្មវិធីម្ដងមួយៗឲ្យទាល់តែអស់ ទើបដើរស្រួលមកវិញ។
ចឹងដូចគ្នា និងខួរក្បាលយើងដែរ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ប្រាប់ពីរបៀប refresh ខួរយើងបាន ដោយវិធី សមាធិ។
ដោយឲ្យផ្ដាច់ការគិតម្ដងមួយៗ រហូតអស់ ឲ្យចិត្តនៅតែមួយ នោះអ្នកនិងដឹងថា ស្ងប់សុខប៉ុនណាហើយ។

តើកូនក្មេងទើបចេះនិយាយ ចេះដើរ ហេតុអ្វីវាពូកែចាំទេ តើមកពីហេតុអី? មើលអ្នកណាឆ្លើយបាន?

ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណាបានច្រើន #សតិប្បដ្ឋាន៤ អស់ ៧ឆ្នាំ តាមលំដាប់លំដោយ ផលពីរយ៉ាង គ៏គង់បានសម្រេចទាន់ភ្នែកក្នុងបច្ចុប្បន្ននេះ គឺ ១ ជាព្រះអរហន្ត និង អនាគាមិបុគ្គល១។
-ម្នាលភិក្ខុទាំងឡាយ កុំថាដល់ ៧ឡើយ ចម្រើនត្រឹមតែ ៦ឆ្នាំក៏គង់សម្រេចផល។

-ម្នាលភិក្ខុទាំងឡាយ កុំថាដល់ ៦ឡើយ ចម្រើនត្រឹមតែ ៥ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ ក៏គង់សម្រេចផល។

-ម្នាលភិក្ខុទាំងឡាយ កុំថាដល់ ១ឆ្នាំឡើយ ចម្រើនត្រឹមតែ ៧ខែ ក៏គង់សម្រេចផល។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ ៧ខែឡើយ ចម្រើនត្រឹមតែ ៧ខែ ៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែ ក៏គង់សម្រេចផល។

-ម្នាលភិក្ខុទាំងឡាយ កុំថាដល់ កន្លះខែឡើយ សូម្បីចម្រើនត្រឹមតែ ៧ថ្ងៃ តាមលំដាប់លំដោយ ផលពីរយ៉ាង គ៏គង់បានសម្រេចទាន់ភ្នែកក្នុងបច្ចុប្បន្ននេះ គឺ ១ ជាព្រះអរហន្ត និង អនាគាមិបុគ្គល១។
#សមាធិ #ផ្លូវបដិបត្តិសមាធិ #សុត្តន្តបិដក លេខ១៧ ទំព័រ២៤៤-៣០១ #snសុត្តន្តបិដក #snសមាធិ

សព្វេសត្តា

សត្វទាំងឡាយទៀងតែនឹងស្លាប់គ្រប់ប្រាណ
ព្រោះថាជីវិតរបស់សត្វទាំងឡាយ
សុទ្ធតែមានសេចក្តីស្លាប់
នៅខាងចុងបំផុត គ្រប់ៗប្រាណ
ម្យ៉ាងទៀត សត្វទាំងឡាយ
រមែងកាន់យកនូវផលបុណ្យ ផលបាប
ហើយនឹងទៅតាមយថាកម្ម
គឺទៅតាមគួរដល់អំពើល្អ
និងអាក្រក់ដែលខ្លួនបានធ្វើ
អ្នកដែលធ្វើបាប រមែងធ្លាក់ទៅសោយទុក្ខក្នុងនរក
ចំណែកខាងអ្នកធ្វើបុណ្យ រមែងឡើងទៅកាន់សុគតិភព

ព្រោះហេតុដូច្នោះហើយ
សាធុជន អ្នកមានចំណង់
ចង់បានសេចក្តីសុខដល់ខ្លួន
គួរតែប្រញាប់ប្រញាល់ធ្វើអំពីបុណ្យ
ដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អាន
ឲ្យបានជាកិច្ច គឺខ្លួនត្រូវកសាងសន្សំ
គ្រាន់បានជាទីពឹងទៅក្នុងភពខាងនាយ
ព្រោះថា បុណ្យទាំងឡាយ តែងជាទីពឹងពំនាក់
របស់សត្វទាំងឡាយ ក្នុងបរលោក។

គួរណែនាំគេ ឲ្យតាំង​នៅក្នុង​ឋានៈ៣ យ៉ាង

{៧៧} គ្រានោះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ
ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ​
លុះ​ចូល​ទៅ​ដល់​ហើយ
ក៏​ក្រាប​ថ្វាយ​បង្គំព្រះដ៏​មាន​ព្រះភាគ​
ហើយអង្គុយ​ក្នុង​ទីសម​គួរ​ ។

លុះព្រះ​អានន្ទ​ដ៏​មាន​អាយុ
អង្គុយ​ក្នុង​ទី​សមគួរ​ហើយ <៣០០>

ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​សួរ​ដូច្នេះថា

ម្នាល​អានន្ទ អ្នកទាំង​ឡាយ
គប្បី​អនុ​គ្រោះ​អ្នក​ណា
ឬថា ពួក​ជន​ណា​ដែល​ជាមិត្រ​ក្ដី​
អាមាត្យ​ក្ដី ញាតិក្ដី សាលោ​ហិតក្ដី
គប្បី​សំគាល់​នូវ​ពាក្យ​ដែល​ត្រូវ​ស្ដាប់

ម្នាល​អានន្ទ ជន​ទាំងនោះ
អ្នក​ទាំង​ឡាយ គួរ​ណែនាំ គួរ​ឲ្យនៅ
គួរ​ឲ្យតាំង​នៅក្នុង​ឋានៈ៣ យ៉ាង​ ។

ឋានៈ៣ យ៉ាង​នេះ តើដូចម្ដេច ។

គឺគួរ​ណែរ​នាំ គួរ​ឲ្យនៅ​ គួរ​ឲ្យតាំង​នៅ
ក្នុង​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក ក្នុង​ព្រះពុទ្ធថា
ព្រះ​ដ៏​មាន​ព្រះភាគ​អង្គនោះ
ជា​អរហន្តសម្មា​សម្ពុទ្ធ
បរិបូណ៌​ដោយវិជ្ជា​នឹង​ចរណៈ
ជាព្រះសុគត ជ្រាប​ច្បាស់​នូវ​ត្រៃលោក
ប្រសើរ​ដោយសីលា​ទិគុណ
រក​បុគ្គល​ណាមួយ​ស្មើគ្មាន
ជាសារ​ថី​ទូន្មាន​នូវ​បុរស
ជាគ្រូនៃ​ទេវតា នឹង​មនុស្ស​ទាំង​ឡាយ
ទ្រង់​ត្រាស់​ដឹង​នូវ​អរិយសច្ច​៤
ទ្រង់ខ្ជាក់​ចោល​នូវ​ត្រៃ​ភព
លែង​វិល​ត្រឡប់​មក​កើត​ទៀត​១

គួរ​ណែនាំ គួរ​​ឲ្យនៅ គួរ​ឲ្យតាំងនៅ
ក្នុង​សេចក្ដី​ជ្រះថ្លាមិន​កម្រើក ក្នុង​ព្រះ​ធម៌ថា
ធម៌​ព្រះដ៏​មាន​ព្រះភាគ
ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ
ជាធម៌​ដែលបុគ្គល​គប្បី​ឃើញច្បាស់​ដោយ​ខ្លួន​ឯង
ឲ្យនូវ​ផល​មិន​រង់​ចាំកាល​
គួរនឹងហៅបុគ្គល​ដទៃ​ឲ្យចូល​មក​មើល​បាន
គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន <៣០១>
អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ច្បាស់​ចំពោះ​ខ្លួន​១

គួរ​ណែនាំ គួរឲ្យនៅ គួរឲ្យតាំង​នៅ​
ក្នុង​សេចក្ដីជ្រះថ្លាមិនកម្រើក ក្នុង​ព្រះ​សង្ឃថា
ព្រះសង្ឃជាសាវក​នៃ​ព្រះដ៏​មាន​ព្រះភាគ
ប្រតិបត្តិ​ដោយ​ប្រពៃ
ព្រះ​សង្ឃ​ជាសាវក​នៃព្រះដ៏​មាន​ព្រះភាគ​
ប្រតិ​បត្តិ​ដោយ​ត្រង់​
ព្រះសង្ឃ​ជាសាវក​នៃ​ព្រះដ៏​មានព្រះ​ភាគ
ប្រតិ​បត្តិ​ដើម្បី​ត្រាស់​ដឹង​នូវ​ព្រះនិព្វាន
ព្រះសង្ឃ​ជាសាវក​នៃព្រះដ៏មាន​ព្រះភាគ
ប្រតិបត្តិ​គួរ​ដល់​សាមីចិកម្ម
ព្រះសង្ឃ​ជាសាវក​នៃ​ព្រះ​ដ៏មាន​ព្រះ​ភាគនុ៎ះ
រាប់​ជាគួរ​នៃ​បុរស​មាន​៤ គូ
បើ​រាប់​រៀង​ជាបុរស​បុគ្គល​មាន​៨ ពួក​
លោក​គួរ​ទទួល​នូវ​ទក្ខិ​ណា​ទាន
គួរ​ដល់​អញ្ជលិកម្ម
ជាបុញ្ញក្ខេត្ត​របស់​សត្វ​លោក​ដ៏​ប្រសើរ​បំផុត ។

ម្នាល​អានន្ទ សេចក្ដី​ប្រែប្រួល
មាន​ចំពោះ តែ​មហា​ភូត​រូប​៤
គឺបឋវីធាតុ អាបោធាតុ​
តេជោធាតុ វាយោធាតុ
ឯ​សេចក្ដី​ប្រែប្រួល​របស់​អរិយ​សាវក
ដែល​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​
មិនកម្រើក​ ក្នុង​ព្រះពុទ្ធ មិន​មាន​សោះឡើយ ។

នេះ​ជាសេចក្ដី​ប្រែប្រួល​ក្នុងហេតុ​នោះ​។​

ម្នាល​អានន្ទ ពាក្យថា
អរិយ​សាវក​នោះ
ប្រកប​ដោយសេចក្ដី​ជ្រះ​ថ្លា
មិន​កម្រើក ក្នុង​ព្រះ​ពុទ្ធ​ហើយ
មុខ​ជានឹង​ទៅ​កើត​ក្នុង​នរក​ក្ដី
កំណើតតិរច្ឆានក្ដី ប្រេត​វិស័យ​ក្ដី
ដូច្នេះ​នុ៎ះ មិន​មែន​ជា​ឋានៈ​ទេ ។ <៣០២>

ម្នាល​អានន្ទ​​សេចក្ដី​ប្រែប្រួល​
មាន​ចំពោះ​តែ​មហាភូត​រូប​៤
គឺបឋវីធាតុ អាបេាធាតុ
តេជោធាតុ​ វាយោធាតុ
ឯសេចក្ដី​ប្រែ​ប្រួល ។បេ។​
ក្នុង​ព្រះធម៌មិន​គប្បី​មាន​ឡើយ
សេចក្ដីប្រែប្រួល​មិន​មាន​ដល់​​អរិយ​សាវក​
ដែល​ប្រកបដោយ​សេចក្ដីជ្រះ​ថ្លា
មិន​កម្រើក​ ក្នុង​ព្រះសង្ឃ​ សោះទេ ។

នេះ​ជា​សេចក្ដីប្រែប្រួល​ក្នុង​ហេតុ​នោះ ។

ម្នាល​អានន្ទ ពាក្យ​ថា
អរិយ​សាវក​ ដែល​ប្រកបដោ​យសេចក្ដី​ជ្រះ​ថ្លា​
មិន​កម្រើក​ក្នុង​ព្រះសង្ឃនោះ
មុខ​ជានឹង​ទៅកើតក្នុង​នរកក្ដី
កំណើត​តិរច្ឆាន​ក្ដី ប្រេត​វិស័យ​ក្ដី ដូច្នេះ​នុ៎ះ
មិនមែន​ជាឋានៈទេ ។

ម្នាល​អានន្ទ អ្នក​ទាំង​ឡាយ
គប្បី​អនុគ្រោះ​អ្នក​ណា
ឬថា អ្នកណាជាមិត្រក្ដី អាមាត្យក្ដី
ញាតិក្ដី សាលោ​ហិត​ក្ដី
គប្បី​សំគាល់​នូវពាក្យ​ដែល​ត្រូវ​ស្ដាប់​

ម្នាល​អានន្ទ ជនទាំង​នោះ
អ្នក​ទាំង​ឡាយ​ គួរណែនាំ
គួរឲ្យនៅ គួរ​ឲ្យ​តាំង​នៅ ក្នុង​ឋានៈ៣​ យ៉ាងនេះ ។

បិដក ភាគ៤១ ទំព័រ៣០០ ដល់៣០៣

ការបន់ស្រន់

អ្នកយល់មិនដែលបន់ស្រន់ អ្នកបន់ស្រន់មិនដែលយល់។
ព្រះសម្មាសម្ពុទ្ធគឺជាគ្រូដ៏អស្ចារ្យ មិនមែនជាអ្នកតាគង់ចាំទទួលការបន់ស្រន់ឡើយ។
ព្រះអង្គត្រាស់ថា អន្ធភូតោ អយំ លោកោ សត្វលោកនេះងងឹតឈឹង ។ មួយឃ្លានេះពិតជាត្រឹមត្រូវណាស់ព្រះអង្គ។

ការសន្ទនារវាងព្រះពុទ្ធ  និង  ឧរុវេលកស្សបៈ។
សមណគោតម   តើព្រះអង្គចង់មានន័យថា  ការបួងសួង  បន់ស្រន់  សូត្រមន្តជាដើមនោះ   ជាការឥតប្រយោជន៍  មែនទេ?   

ម្នាលកស្សប    បើមានមនុស្សម្នាក់    ចង់ហែលឆ្លងទៅកាន់   ត្រើយម្ខាងនៃស្ទឹងនេះ   តើជននោះត្រូវធ្វើដូចម្ដេច?

សំលាញ់គោតម     បើស្ទឹងរាក់ល្មម   ជននោះអាចដើរឆ្លងកាត់    តែបើទឹកជ្រៅ  ជននោះត្រូវហែល  ឬ ជិះទូកឆ្លង។

ចុះបើជននោះគ្រាន់តែឈរលើមាត់ច្រាំងនៃស្ទឹង   ហើយបន់  ស្រន់ឲ្យច្រាំងម្ខាងទៀតរត់មករកគាត់  តើម្នាលកស្សប   គិតចំពោះជននោះយ៉ាងដូចម្ដេចដែរ?

ខ្ញុំព្រះអង្គគិតថាជននោះជាមនុស្សឆ្កួតតែម្ដង។

ពិតមែនហើយកស្សប  បើបុគ្គលណាមិនច្បាំងឈ្នះអវិជ្ជា  អ្នកនោះក៏មិនអាចរំលត់ទុកបានដែរ  សូម្បីតែបុគ្គលនោះ  បន់ស្រន់អស់មួយជីវិតក៏ដោយ។

ស្រ្តីដែលអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន ត្រូវតែ

{១៣៧} ម្នាលភិក្ខុទាំងឡាយ
មាតុគ្រាមប្រកបដោយធម៌៥ យ៉ាង
ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន ។

ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។

គឺមាតុគ្រាមជាអ្នកវៀរចាកបាណាតិបាត១
វៀរចាកអទិន្នាទាន១
វៀរចាកកាមេសុមិច្ឆាចារ១
វៀរចាកមុសាវាទៈ១
វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន១ ។

ម្នាលភិក្ខុទាំងឡាយ
មាតុគ្រាមប្រកបដោយធម៌៥ យ៉ាងនេះឯង
ទើបជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន

បិដក ភាគ៣៦ ទំព័រ១០៥

ពាក្យថា សូមទោស

ការ សូមទោស មិនមែនមានន័យថា អ្នកខុស ឬអន់នោះទេ
ហើយម្ខាងទៀត គេត្រូវនោះដែរ
តែវាមានន័យថា អ្នកមើលឃើញគុណតម្លៃ នៃការសម្ព័ន្ធភាព ច្រើនជាង ទិដ្ឋិ របស់ខ្លួនឯង

ព្រះគុណម៉ែ

កូនជាបន្ទុករបស់ឪពុកម្ដាយ ដ្បិតថាកូននៅក្នុងផ្ទៃម្ដាយ មិនមែននៅក្នុងកាយឪពុក តែឪពុកបានទុកកូននៅក្នុងការគិតរបស់លោកជានិច្ច ។

កាលពីមុន កាលពីមិនទាន់មានកូន លោកទាំងពីរក៏មិនសូវជាពិបាកណាស់ណាដែរ មានហូបឬអត់ហូប ក៏ក្រពះធំៗពីមិនទាមទារអ្វីច្រើន ដ្បិតអីរូបលោក គិតថា គាត់វ័យប៉ុណ្ណេះ អត់មួយថ្ងៃក៏បាន ការងារ គាត់ធ្វើឬមិនធ្វើ បានប្រាក់ឬមិនបានប្រាក់ ក៏មិនសូវភ័យព្រួយ ។

តែនៅពេលដែលយើងចាប់ផ្ដើមចូលទៅនៅក្នុងផ្ទះរបស់អ្នកម្ដាយ មិនថាលោកពុកឬអ្នកម៉ែ បានប្រែប្រួលពីភាពព្រងើយកន្តើយ មកជាការយកចិត្តទុកដាក់ ព្រួយបារម្ភឥតល្ហែ ។

ម៉ែ តែងតែនឹកគិត ចង់ហូបនេះហូបនោះ ព្រោះខ្លាចកូនឃ្លាន ខំញ៉ាំ ដើម្បីឱ្យបានដល់កូនដែលនៅក្នុងផ្ទៃ គាត់ភ័យខ្លាចកូនមិនគ្រប់អវយវៈ ខ្លាចកូនមិនធំធាត់ ខ្លាចកូនមិនរឹងប៉ឹង ទើបម្ដាយខំប្រឹងញ៉ាំ ទោះពេលខ្លះ ថ្ងៃខ្លះគាត់ពិបាកនឹងទទួលទានក៏ដោយ ...ដឹងទេ ថាម៉ែពិបាកប៉ុណ្ណា ការដែលមានកូនមកនៅជាមួយ ថ្ងៃណាក៏ជាថ្ងៃព្រួយ ថ្ងៃណាក៏ជាថ្ងៃដែលលោកគិត មិនដែលគិតពីខ្លួនឯង តែបែរជាជួបទុក្ខចម្បែង ដោយសារតែក្មេងតូចម្នាក់ ដែលគាត់មិនទាំងបានឃើញមុខមាត់រូបរាងច្បាស់ទៅវិញ ...តែសួរថា បើមាតាពិបាកយ៉ាងនេះហើយ គាត់ទុកកូនធ្វើអ្វី សំនួរនេះ មានចម្លើយយ៉ាងខ្លីប៉ុណ្ណោះ គឺព្រោះតែក្ដីស្រលាញ់អស់ពីបេះដូង ស្រលាញ់ជាងជាងជីវិតគាត់ទៅទៀត ម្ដាយហ៊ានលះបង់ដល់ទៅជីវិតរបស់គាត់ ដើម្បីជួយឱ្យកូនតូចជាទីស្រលាញ់ បានចេញមកឃើញពិភពលោកដ៏ស្រស់បំព្រងមួយនេះ ... ។ ម៉ែស្ម័គ្រធ្វើជាស្ពានចម្លងកូន តាំងតែពីថ្ងៃដំបូង រហូតដល់គាត់អស់ជន្មា មិនថាឈឺឬជា ក៏ម៉ែនៅតែតស៊ូអំណត់ ដើម្បីកូន ... ។

រីឯលោកឪពុកក៏ដូចគ្នា លោកគឺជាក្បូន សណ្ដោងកូនកាត់ព្យុះមារ លោកជាមគ្គុទេស ដែលចាំត្រួសត្រាយ ចង្អុលបង្ហាញនូវផ្លូវដែលល្អសម្រាប់កូនៗ ទ្រាំអំណត់ តស៊ូ ទាំងត្រដាបត្រដួស ក៏ព្រោះតែកូន ... ពុក តែងតែគិតដល់កូន គាត់ត្រូវសួរខ្លួនឯងរាល់ថ្ងៃ ថាគួរធ្វើអ្វី? រកអ្វី? ដើម្បីឱ្យកូនបានរស់នៅស្រណុកសុខស្រួល លោកពុកមានទំនួលខុសត្រូវខ្ពស់បំផុត ក្នុងការកំណត់ សុភមង្គល នៅក្នុងដំណើរជីវិត សមាជិកគ្រប់គ្នានៅក្នុងគ្រួសារ ជាពិសេស គឺការរស់នៅកូនៗរបស់គាត់ ។

លោកឪពុកអ្នកម្ដាយ គាត់បានចំណាយពេលពេញមួយជីវិត ក្នុងការគិតគូរ ផ្គត់ផ្គង់ ទំនុកបម្រុងដល់កូន ... ពុកម៉ែខ្លាចណាស់ ខ្លាចកូនល្ងង់ខ្លៅ គាត់ខ្លាចណាស់ ខ្លាចកូនលំបាក គាត់ខ្វល់ពីកូន គ្រប់ពេល ខ្វល់ពីការហូបចុក ខ្វល់ពីការរៀនសូត្រ ខ្វល់ពីការសិក្សា ខ្វល់ទាំងជីវិតស្នេហារបស់កូនទៀត ... ។ ឪពុកម្ដាយគិតពីកូន តាំងពីចុងសក់ រហូតដល់បាតជើង ក្នុងចិត្តគាត់ ទោះបានដឹងហើយថាកូនល្អ កូនបានសុខ តែគាត់នៅតែព្រួយ នៅតែបារម្ភ... ។

ដួងចិត្ត ឪពុម្ដាយ ទុកនៅនឹងកូនជានិច្ច រាល់ការស្រលាញ់ រាល់ការអាណិត រាល់ការខិតខំ រាល់ការលះបង់ រាល់ការព្រួយបារម្ភ គាត់ទាំងពីផ្ដល់ឱ្យកូន មិនមែនមានន័យថា គាត់មិនចង់បានអ្វីពីកូននោះទេ តែការចត់បានរបស់គាត់ គឺចង់បានត្រឹមតែ កូនបានរុងរឿងថ្កើងថ្កាន បានសុខសប្បាយ មានអនាគតល្អ បានជួបគូគ្រងល្អ មានមុខរបររកស៊ីល្អគាប់ មានការងារល្អប្រសើរ មានលុយមានឡាន មានបាន ហើយបងប្អូនចេះស្រលាញ់គ្នា ចេះជួយជ្រោមជ្រែងគ្នា ហើយចេះនឹកគិត យកចិត្តទុកដាក់ ថែរក្សា តបស្នង សងគុណដោយភាពកតញ្ញូជាកូនដែលល្អរបស់លោកទាំងទ្វេ ... ។

អ្វីដែលមាតាបិតាត្រូវការ វាមិនច្រើនពេកទេ បើប្រៀបទៅនឹងគុណដ៏ធំធេងរបស់គាត់ដែលមានចំពោះយើងគ្រប់គ្នាជាកូនៗ ។

១. គុណលោកឪពុក ទុកដូចដួងខែ
ចំណែកគុណម៉ែ ដូចព្រះអាទិត្យ
គុណលោកទាំងទ្វេ បុព្វេកម្រិត
ទោះមួយជីវិត កូនសងមិនអស់ ។

២. គុណបុណ្យធំធេង លោកតែងផ្ដល់ឱ្យ
គ្មានចិត្តស្ដាយក្រោយ លោកឱ្យដោយស្មោះ
ព្រោះក្ដីស្រលាញ់ វេញចិត្តសន្ដោស
គុណនៃព្រះរស់ ឈ្មោះថាមហាគុណ ...។

ត្រឹមការរៀបរាប់ប៉ុន្មានបន្ទាត់ហ្នឹង ណិតមិនអាចថ្លឹង និងលាតត្រដាងបង្ហាញនូវមហាគុណដ៏ធំធេងរបស់មាតាបិតាបានឡើយ មិនថាយកអ្វីមកផ្ទឹម ក៏មិនអាចដឹងពីគុណរបស់គាត់ច្បាស់ អ្វីដែលដឹងគឺដឹងថា គុណគាត់ធំធេង វែងអន្លាយ ឆ្ងាសន្លឹម គ្មានអ្វីអាចផ្ទឹមបានទេ